ប្រិយមិត្តប្រាកដជា បានជ្រាបហើយថា បុរសៗ មិនសូវជាយកចិត្តទុកដាក់ លើអាហារប្រភេទណា ដែលខ្លួនត្រូវទទួលទាន ឫ មិនគួរឡើយ។ ក្នុងនោះដែរ បើយោងតាមអ្នកជំនាញ បានឲ្យដឹងថា បុរស និង នារី គឺមានរបបអាហារ ដែលទទួលទានទៅ ផ្តល់អត្ថប្រយោជន៍ សុខភាពខុសគ្នា។ ដូច្នេះហើយ ថ្ងៃនេះខ្មែរឡូត នឹងលើកយក អាហារចាំបាច់ ទាំង ៩ ប្រភេទ ដែលបុរសៗ គួរទទួលទានជាប្រចាំ ដូចខាងក្រោម ៖



១.ប៉េងបោះ ៖ ផ្លែប៉េងបោះ គឺជាបន្លែ ដែលមាន អត្ថប្រយោជន៍បំផុត ពីព្រោះតែមាន វីតាមីន C និង សារធាតុលីកូពីន ដែលអាច ជួយ កាត់បន្ថយអត្រា ជំងឺមហារីកពោះវៀនធំ , មហារីក ក្រពេញប្រួស្តាត , ជំងឺបេះដូង , និង កាត់បន្ថយកម្រិត កូឡេស្តូរ៉ល ។ ជំងឺទាំងនេះ ទៀតសោត គឺត្រូវបាន អ្នកជំនាញ ឲ្យដឹងថា វាជំងឺដែលតែងតែកើត លើបុរសៗ ជាជាងលើនារីៗ។

២.អយស្ទ័រ ៖ អយស្ទ៍រ មានសារធាតុ សង្កសីខ្ពស់ ដែលធ្វើឲ្យសុខភាពផ្លូវភេទ របស់បុរស ដំនើរការល្អ ។ ក្នុងនោះដែរ សារធាតុសង្កសី បានថែរក្សា កម្រិត អ័រម៉ូន តិះស្តូស្ព័ររ៉ូន មានសុខភាពល្អ និង ធ្វើលឲ្យ ការផលិត ទឹកកាម មានសុខភាពល្អផងដែរ។ អ្វីដែលជាលក្ខណៈ ពិសេស ទៀតនោះ គឺវាអាចជួយ ឲ្យសក់របស់បុរសៗ មានភាពរឹងម៉ាំបានទៀតផង។



៣.គ្រាប់ធញ្ញជាតិ ៖ គ្រាប់ធញ្ញជាតិ មានសារធាតុ ដែលផ្តល់អត្ថប្រយោជន៍ ដល់សុខភាព ជាច្រើនដូចជា វីតាមីន , ជាតិរ៉ែ , ជាតិសរសៃរ។ គ្រាប់ធញ្ញជាតិ ដូចជាស្រូវសាលី និង អង្ករសំរូប សំបូរទៅដោយ វីតាមីន B ដែលមានសារប្រយោជន៍ ខ្ពស់បំផុត ក្នុងការកំចាត់នៅ ជំងឺផ្លូវចិត្ត។ មិនតែប៉ុណ្ណោះទេ ការបរិភោគ គ្រាប់ធញ្ញជាតិ បានធ្វើឲ្យមេជីវិត បុរស មានសុខភាពល្អ និង ជួយ ឲ្យការពារមិនឲ្យ សក់ជ្រុះទៀតផង។

៤.ខ្ទឹមស ៖ ខ្ទឹមស ត្រូវបានគេដឹងថា វាបានដើរតួ យ៉ាងសំខាន់ ក្នុងការប្រយុទ្ធប្រឆាំង នឹងជំងឺបេះដូង ហើយវាក៏មាន អត្ថប្រយោជន៍សំរាប់ បុរសៗដែរ ព្រោះវា អាចជួយ ឲ្យកម្រិត កូឡេស្តូរ៉លចុះទាប។

៥. ត្រីសាម៉ុង ៖ ត្រីសាម៉ុង មិនត្រឹមតែជាប្រភព នៃប្រូតេអ៊ីនទេ ប៉ុន្តែវាក៏ជាប្រភព នៃអាស៊ីតខ្លាញ់ អូមេហ្គា៣ ដែលវាអាចជួយ កំចាត់នូវបរិមាណ កូឡេស្តូរ៉ល មិនល្អចេញបាន។ អ្វីដែលពិសេសទៀតនោះ គឺវាអាចកាត់បន្ថយ ជំងឺបេះដូង , មហារីក ពោះវៀនធំ , មហារីក ក្រពេញប្រូស្តាត និង ជំងឺផ្លូវចិត្ត បានយ៉ាងមានប្រសិទ្ធភាព។

៦.ផ្លែប្លូបឺរី ៖ ផ្លែប្លូបឺរី គឺសំបូរទៅដោយ សារធាតុឈ្មោះ Proanthocyanidin ដែលអាចជួយកាត់បន្ថយ មហារីក ពោះវៀនធំ ។ មិនតែប៉ុណ្ណោះទេវាថែមទាំង អាចជួយកាត់បន្ថយ ជំងឺបេះដូង , ជំងឺទឹកនោមផ្អែម , ជំងឺវង្វេង នៅវ័យចាស់ បានយ៉ាងមាន ប្រសិទ្ធភាពទៀតផង។

៧.ប្រូខូលី ៖ ប្រូខូលី , ស្ពៃក្តោម ,ក្រសាំងទៀប សុទ្ធតែជាបន្លែ ដែលសំបូរទៅដោយ សារធាតុប្រឆាំងជំងឺមហារីក បានខ្ពស់បំផុត ។ ដូច្នេះ ប្រសិន បើបុរសៗ ទទួលពួកវា ឲ្យបានញឹកញាប់ នោះ គឺអាចជួយកាត់បន្ថយ ជំងឺមហារីពោះវៀនធំ , ក្រពេញប្រូស្តាត និង តម្រងនោមបាន យ៉ាងមានប្រសិទ្ធភាព។

៨. ស៊ុត ៖ ប្រសិនបើប្រិយមិត្ត មួយចំនួន កំពុងតែប្រឈមមុខ នឹងការជ្រុះសក់ នោះលោកអ្នកគួរតែ ងាកមក ទទួលទានស៊ុត ជាប្រចាំ ព្រោះស៊ុត មានសារធាតុ ប្រូតេអ៊ីន ជួយឲ្យសក់ ដុះឡើងវិញបាន។



៩. ទឹកផ្លែទទឹម ៖ ទឹកផ្លែទទឹម អាចជួយ កាត់បន្ថយ កម្រិត កូឡេស្តូរ៉ល និង ការពារជំងឺលើសឈាម ព្រោះវា សំបូរទៅដោយ វីតាមីន , សារធាតុប្រឆាំង អុកស៊ីតកម្ម និង ជាតិរ៉ែ។ មិនតែប៉ុណ្ណោះទេ ការផឹកទឹកផ្លែទទឹម ជារៀងរាល់ថ្ងៃ អាចកាត់បន្ថយ អត្រានៃ កើតជំងឺ មហារីកពោះវៀនធំ បានយ៉ាងមានប្រសិទ្ធភាព។



ទាំងនេះ គឺជាអាហារចាំបាច់ ទាំង ៩ ប្រភេទ ដែល បុរសៗ គួរទទួលទាន។ គួរបញ្ជាក់ផងដែរ ប្រសិនបើ ឪពុក , ស្វាមី , កូន ឫ បងប្អូនប្រុសៗ មិនបានអាន នូវអាហារទាំង ៩ ប្រភេទនេះទេ ប្រិយមិត្តគួរតែ ចែកចាយបន្ត ដើម្បីឲ្យក្រុមគ្រួសារ របស់លោក អ្នករស់នៅក្នុង សុខុលមាលភាព៕

ប្រភព ៖ បរទេស

ដោយ ៖ ណា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]