ភ្នំពេញ៖ ជាលើកទី៣ ហើយដែល កវីនិពន្ធ វ័យក្មេង សោម ដូរ៉េ ទាញស្លាបប៉ាកា និពន្ធបទ ចម្រៀងកំសត់ ក្តុកក្តួល ន័យអប់រំ អោយទស្សនិកជន ដែលស្តាប់ និងទស្សនាហើយ ទប់ទឹកភ្នែកមិនបាន។

ស្នាដៃដែល ធ្វើអោយ ទស្សនិកជន យំដោយរញ្ជួលចិត្ត ទាំងនេះ គឺសុទ្ធសឹង ជាអត្ថន័យ បទចម្រៀងដែល រៀបរាប់អំពី គុណឪពុកម្តាយ ដែលយុវវ័យ ភាគច្រើន សុទ្ធតែដឹង ប៉ុន្តែពុំធ្លាប់ យកចិត្តទុកដាក់ នោះ ឡើយ។ បទចម្រៀង ដែល លោក សោម ដូរ៉េ និពន្ធឡើង ហាក់បីដូចជា ព្រួញចាក់ចំ ចំណុច សាច់រឿង របស់ពួកគេ ហើយក៏ដូចជា កុងតាក់ សម្រាប់ បើកបំភ្លឺ ការគិត របស់យុវវ័យ អោយងាក មកផ្តល់តំលៃ និងក្តីស្រលាញ់ ចំពោះអ្នកមាន គុណវិញ។ បើទោះជា កវីរូបនេះ ទើបតែមានវ័យ ម្ភៃស្តើងក៏ដោយ ក៏រូបលោក គឺជាអ្នកនិពន្ធ ដែលឈាន មុខគេ ក្នុងការបង្វែរ ការនិពន្ធចម្រៀង ដែលធ្លាប់តែ និយាយពី ស្នេហាប្រុស ស្រី មកនិយាយ ពីស្នេហា ឪពុកម្តាយ វិញខ្លះ។ អ្វីដែលគួរអោយ កត់សម្គាល់ និងកោត សរសើរ ពីលោកដូរ៉េ គឺបទទាំងបី ដែលលោកបាន និពន្ធដូចជាបទ "លើលោកនេះ ខ្ញុំស្រលាញ់ម៉ាក់ ខ្ញុំជាងគេ" "តែងសេចក្តី អំពីពុក" និងបទដែល ចេញថ្មីៗនេះគឺបទ "ធនាគារទឹកភ្នែក" សុទ្ធតែមាន គំនិតរៀបរាប់ ពីអ្នកមានគុណ ដូចគ្នា ប៉ុន្តែសាច់រឿង សុទ្ធតែមិនសាំ និងមិនជាន់គ្នា ព្រមទាំងចុចចំ ចំណុចទឹកភ្នែក របស់ទស្សនិក ជនទាំងអស់។

រាល់ស្នាដៃ ទាំងឡាយដែល បានផលិតឡើង ពីអ្នកនិពន្ធ រូបនេះហាក់ ផុសចេញនូវ គំនិតច្នៃប្រឌិត ច្រើន និងការបើក ទូលាយនូវគំនិត ថ្មីៗទាន់សម័យ ព្រមទាំងរូម បញ្ចូលនូវ រូបភាពអប់រំ ដែលគួរអោយ សរសើរសម្រាប់ ធនធានមនុស្ស ជំនាន់ក្រោយ មួយរូបនេះ៕




បទចម្រៀង ធនាគារ ទឹកភ្នែក ដែលលោក សោម ដូរ៉េ  ជាអ្នកនិពន្ធ៖

ដោយៈ Arex

រូបភាពៈ Facebook

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]