បំពង់ក គឺជាផ្នែកដ៏សំខាន់មួយ របស់សារពាង្គកាយរបស់មនុស្ស។ មិនតែប៉ុណ្ណោះវាត្រូវការ ការថែទាំយ៉ាងខ្ជាប់ខ្ជួន ដើម្បីកាត់បន្ថយការឆ្លងមេរោគ អាការៈឈឺបំពង់ក និងបញ្ហាចំបងដទៃទៀត។ ជាមួយគ្នានេះដែរ បំពង់ក គឺជាខ្លោងទ្វារដ៏ល្អ ដែលវាជួយការពារសារពាង្គកាយ ពីមេរោគគ្រោះថ្នាក់ផ្សេងៗ និងងាយស្រួល ក្នុងការធ្វើឲ្យ រលាយ នៅពេលដែលបំពង់ក ត្រូវបានឆ្លងមេរោគ ក្នុងអំឡុងពេលដែលអ្នកមានអាការៈផ្តាសាយ។

ទោះបីជាយ៉ាងណាក្តី ការថែទាំនៅផ្ទះដោយវិធីសាមញ្ញៗ អាចជួយឲ្យបំពង់ករបស់អ្នកមាន សុខភាពល្អ និងជៀសផុតពីបញ្ហាផ្សេងៗ បានយ៉ាងមានប្រសិទ្ធភាព។

១- អ្នកគួរចៀសវាង ការនិយាយឮៗ និងស្រែកខ្លាំង ពីព្រោះនឹងនាំឲ្យខូចបំពង់ សំឡេងរបស់អ្នក។
២- អ្នកត្រូវទទួលទានតែក្តៅឲ្យបាន ២ ទៅ៣ពែង ជាប្រចាំថ្ងៃ។ តែក្តៅជាមួយនឹងទឹកឃ្មុំមួយស្លា ព្រាកាហ្វេ អាចជួយបំពង់ក របស់អ្នកស្រស់ថ្លា ជាពិសេសនៅពេល ដែលអ្នកមានអាការស្អកក។
៣- អ្នកត្រូវទទួលទានទឹក ឲ្យបានច្រើនជាប្រចាំថ្ងៃ។ ទឹកជួយផ្តល់សំណើមដល់បំពង់ក ដែលវាជួយការពារភាពស្ងួតបំពង់ក ដែលជាហេតុនាំឲ្យមានការរលាកបំពង់ក។
៤- អ្នកអាចថែរក្សាបំពង់ក របស់អ្នកដោយការគេង ឲ្យបានគ្រប់គ្រាន់ ដែវាអាចជួយធ្វើឲ្យបំពង់ក របស់អ្នកជៀសផុត ពីបញ្ហាឈឺបំពង់ក។ ជាមួយគ្នានេះដែរ អ្នកត្រូវ យកកន្សែងត្រជាក់មករុំនៅក នៅពេលដែលអ្នកគេង ព្រោះវាក៏អាចជួយឲ្យបំពង់ករបស់អ្នកមានសំណើមផងដែរ ដែលនៅពេលដែលអ្នកក្រោក ពីគេងមិនធ្វើឲ្យ អ្នកមានអាការៈស្ងួតក ។

www.dap-news.com

ប្រែសម្រួលៈ ហង់ ច័ន្ទសុបញ្ញា

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]