បន្ទាប់ពីវីរសិល្បករ ចាប៉ីដងវែង ដ៏ល្បីល្បាញ លោកតា ភិរម្យ ប្រាជ្ញ ឈួន បានប្រកាស និងជួប កញ្ញា សុន ស្រីពេជ្រ កាលពីពេលថ្មីៗ កន្លងទៅនេះរួចមក លោកតា ក៏បានប្រកាស ចង់ជួបជាមួយនឹង កំពូលតារាចម្រៀង ចំនួន២រូប និង ឌីជេម្នាក់ ប្រចាំប្រទេសកម្ពុជា គឺលោក ព្រាប សុវត្ថិ លោក ខេមរៈ សេរីមន្ត និងឌីជេឃ្លាំង។

ជាមួយគ្នានេះដែរ បន្ទាប់ពីទទួលបានដំណឹង ក៏ដូចជាបានស្តាប់លឺ នូវការប្រកាស របស់លោកតា ប្រាជ្ញ ឈួន រួចមក លោក ខេមរៈ សេរីមន្ត តារាចម្រៀង ប្រចាំនៅផលិតកម្ម សាន់ដេ ក៏បានធ្វើដំណើរ ទៅជួបលោកតា ដោយផ្ទាល់ នៅព្រឹកថ្ងៃពុធ ទី១២ ខែវិច្ឆិកា ព្រឹកមិញនេះ នៅឯគេហដ្ឋានលោកតា ដែលស្ថិតនៅក្នុង ខេត្តតាកែវ។

ជាងនេះទៅទៀត តារាចម្រៀងល្បីឈ្មោះ លោក ខេមរៈ សេរីមន្ត ក៏បាននាំយក នូវថវិកា និងភេសជ្ជៈ មួយចំនួន ទៅជូនលោកតា ប្រាជ្ញ ឈួន ផងដែរ ដើម្បីបញ្ជាក់ពីទឹកចិត្ត បន្តិចបន្តួចរបស់លោក។ អ្វីដែលគួរឲ្យ កត់សំគាល់នោះគឺ គេបានឃើញ លោក ខេមរៈ សេរីមន្ត ក្រាបសំពះ វីរសិល្បករ ចាប៉ីដងវែង លោកតា ភិរម្យ ប្រាជ្ញ ឈួន ដាក់ក្បាលដល់ដី ដែលស្តែងបង្ហាញឲ្យឃើញថា លោកពិតជា គោរព និងស្រលាញ់ ដល់លោកតា ប្រាជ្ញ ឈួន ដែលជាសិល្បៈករ ជើងចាស់ ដ៏ឆ្នើម និងល្បីល្បាញ មួយរូប នៅក្នុងប្រទេសកម្ពុជា។

ងាកមកមើល តារាចម្រៀង ប្រចាំផលិតកម្ម រស្មីហង្សមាស លោក ព្រាប សុវត្ថិ និងឌីជេឃ្លាំងវិញ នៅមិនទាន់ឃើញ ទៅជួបលោកតា ប្រាជ្ញ ឈួន នៅឡើយទេ អាចប្រហែល មកពីពួកលោក រវល់នឹង ការងារសិល្បៈ ឬការងារផ្ទាល់ខ្លួន ក៏ថាបាន៕

សូមទស្សនាវីដេអូ លោកតា ប្រាជ្ញ ឈួន ប្រកាសចង់ជួប លោក ព្រាប សុវត្ថិ លោក ខេមរៈ សេរីមន្ត និងឌីជេឃ្លាំង៖

លោក ខេមរៈ សេរីមន្ត ជូនថវិកា និងភេសជ្ជៈ មួយចំនួន ដល់លោកតា ប្រាជ្ញ ឈួន

លោក ខេមរៈ សេរីមន្ត ក្រាបសំពះ លោកតា ប្រាជ្ញ ឈួន

ប្រភព ៖ ហ្វេសប៊ុក

ដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុន ស្រីពេជ្រ