បរទេស៖ យោងតាមការ ស្រាវជ្រាវថ្មីមួយ របស់អ្នក វិទ្យាសាស្ត្រផ្នែកសុខាភិបាល បានរកឃើញថា ខ្លាញ់ត្រី ដែលសំបូរដោយ សារជាតិ អូមេហ្គា៣ អាច ជួយឲ្យអ្នកជក់បារី កាត់បន្ថយ និងឈានដល់ ការផ្តាច់ បញ្ឈប់ ការជក់បារី បាន។

អ្នកវិទ្យាសាស្ត្របាន រកឃើញ សារជាតិអាស៊ីដខ្លាញ់ ដែលមានក្នុងខ្លាញ់ ត្រី អាចកាត់បន្ថយ សារជាតិ ញៀន នីកូទីន ដែលមានក្នុងបារីបាន ។ តាមការស្រាវជ្រាវ បានបង្ហាញថា អ្នកជក់បារី ដែលបាន លេបថ្នាំ ខ្លាញ់ត្រី មានជាតិ អូមេហ្គា៣ ជារៀងរាល់ថ្ងៃ ក្នុងរយៈពេល ១ខែ អាចកាត់បន្ថយ ការជក់បារី បាន ១១% បើប្រៀបធៀប ទៅនឹងអ្នកជក់បារី ដែលបានពិសាថ្នាំ ប្រភេទដទៃ ដើម្បីបញ្ឈប់ ការជក់បារីនោះ។

បើតាមលោក វេជ្ជបណ្ឌិត Sharon Rabinovitz Shekar នៃសាកលវិទ្យាល័យ Haifa ប្រទេសអ៊ីស្រាអ៊ែល ដែលបាន ធ្វើការស្រាវជ្រាវនេះ បាន និយាយថា ការសិក្សានេះ បានបញ្ជាក់ថា សារជាតិ អូមេហ្គា៣ មាននៅក្នុងខ្លាញ់ត្រី និង គ្រាប់ធញ្ញជាតិ មួយចំនួន ដែលមិនមាន តម្លៃថ្លៃ និងងាយ ស្រួលរក ហើយថែម ទាំងគ្មាន ប៉ះពាល់សុខភាព គឺអាចកាត់ បន្ថយ ការជក់បារី ដោយមានប្រសិទ្ធភាព។ លោកវេជ្ជបណ្ឌិត រូបនេះ បាន បន្ថែម ថា ការជក់បារី បានធ្វើឲ្យ ជាតិអាស៊ីដខ្លាញ់ នៅក្នុងខួរក្បាលថយចុះ ជាពិសេស ជាតិ អូមេហ្គា៣ តែម្តង ។ ប្រសិនបើ អូមេហ្គា៣ ថយចុះ ក្នុងខួរក្បាល នោះ  វាអាចបំផ្លាញនូវ ទម្រង់នៃប្រព័ន្ធ ប្រសាទរបស់មនុស្ស ដែលជក់បារី ធ្វើអ្នកជក់បារី មាន សុខភាព ផ្លូវអារម្មណ៍មិនល្អ និងធ្វើឲ្យ មានអារម្មណ៍ តានតឹង សំពាធខ្លាំង និងធុញថប់ ហើយបណ្តាលឲ្យ ញៀនជក់បារី ដើម្បីបំបាត់អារម្មណ៍ ស្ត្រេស៍ តានតឹង ទាំងនោះ ។ ហេតុនេះទើបការ ពិសាថ្នាំ មានជាតិខ្លាញ់ត្រី សំបូរដោយ អូមេហ្គា៣ អាចជួយកាត់បន្ថយ ការជក់បារីបាន។

ក្នុងនោះ ក្រុមអ្នកស្រាវជ្រាវ នេះបាន ធ្វើតេស្ត មនុស្ស ៤៨នាក់ ដែល បានជក់បារី ជាប្រចាំ ១៤ដើម ក្នុងមួយថ្ងៃ អស់រយៈពេល ១១ឆ្នាំ ហើយ ក្រុមអ្នកស្រាវជ្រាវ បានធ្វើការបែងចែក អ្នកចូលរួមជា ពីរក្រុម។ដោយ ក្រុម១ ឲ្យលេប ថ្នាំខ្លាញ់ត្រី អូមេហ្គា៣ មានបរិមាណ ៩៥០មីលី ក្រាម ចំនួន ៥ដង ក្នុងរយៈពេល ៣០ថ្ងៃ  រីឯ ក្រុមផ្សេងទៀត ឲ្យផឹកថ្នាំ បញ្ឈប់ជក់បារីដទៃទៀត។ ជាលទ្ធផល ក្រោយរយៈពេល ៣០ថ្ងៃ អ្នកចូលរួម ដែលបាន លេបថ្នាំ ខ្លាញ់ត្រី អូមេហ្គា៣ អាចកាត់បន្ថយជក់បារី បាន ២ដើម ក្នុងមួយថ្ងៃ ដែលត្រូវនឹង១១% ប្រើប្រៀបធៀប អ្នកចូលរួម មិនបានលេបថ្នាំ មានជាតិខ្លាញ់ត្រី នោះ។ 

គួរបញ្ជាក់ដែរថា ការសិក្សានិង ស្រាវជ្រាវថ្មីនេះ ក៏ត្រូវបាន ចុះផ្សាយនៅក្នុង ទស្សនាវដ្តី ឱសថវិទ្យា ផងដែរ ៕

រូបភាពៈ ថ្នាំខ្លាញ់ត្រី អូមេហ្គា៣

ប្រភព Dailymail

ដោយ៖ ទីន

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

នីកូ