បច្ចុប្បន្ននេះ មានអ្នករកស៊ីបោកប្រាស់ជាច្រើន ដែលបានធ្វើអោយអ្នកអតិថិជនរបស់ពួកគេ មានការខឹងសម្បារយ៉ាងខ្លាំង តួយ៉ាងដូចជាមានបុរសម្នាក់បានយក លុយទៅទិញ USB Flash drive ពីបុរសម្នាក់ទៀតដែលគាត់បាន អះអាងថា វាមានគុណភាពល្អហើយគាត់ធានាអោយទៀតផង រហូតពេលគាត់យកមកដល់ផ្ទះទើប ដឹងថាចាញ់បោកគេ។

តាមប្រភពព័ត៌មានបានអោយដឹងថា មានបុរសម្នាក់បានសរសេរនៅក្នុង Blog របស់គាត់ថា គាត់បានចាញ់បោកបុរសម្នាក់ ដោយសារតែគាត់គិតមិនដល់ និងទុកចិត្តគេពេក។ គាត់បានសរសេរបន្តទៀតថា គាត់បានដើរតាមផ្លូវក៏ជួបបុរសម្នាក់ហើយ បុរសម្នាក់នោះបានសួរទៅកាន់គាត់ថា តើគាត់មានចំនាប់អារម្មណ៍ ទិញ USB Flash drive ក្នុងតំលៃថោកៗដែរឬទេ​? គាត់ក៏ឆ្លើយថា ចង់ បន្ទាប់មកពួកគាត់ទាំងពីរ​ ក៏បានព្រមព្រាងគ្នាទិញ USB Flash drive នោះក្នុងតំលៃ ១៥​ ដុល្លា​ ហើយអ្នកលក់បានបញ្ជាក់ថា បើសិនជាវាមិនដំណើរការ សូមយកមកដូរវិញ។ រហូតមកដល់ពេលគាត់មកដល់ផ្ទះ ទើបដឹងថាចាញ់បោកគេ ដោយអ្នកលក់គ្រាន់តែកាត់ខ្សែ USB មកដាក់ចូលក្នុង ប្រអប់ USB ចាស់មួយមកលក់អោយគាត់។

ដោយ ៖ អម្រិត

ខ្មែរឡូត

សូមប្រិយមិត្តជួយចុច add comment ដើម្បីបញ្ចេញមតិ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]