ភ្នំពេញ៖ ពិធិការិនីរាង តូចច្រឡឹងកូនពីរ អ្នកនាង ខៀវ សានសាណា បានចេញមុខបកស្រាយ ដោយច្រានចោល ព័ត៌មានរសើប កន្លងមកថា នាង និង ឌីជេ តាប៊ុយ លួចបង្កាត់ភ្លើងស្នេហ៍ ក្រៅឆាកជាមួយគ្នា ដោយនាងបាន អះអាងថាសម្ព័ន្ធភាព រវាងពួកនាង គឺមានត្រឹមតែ ជាបងប្អូន គ្មានអ្វីលើសពីនេះ ដូចពាក្យចចាមអារ៉ាម ធ្លាប់លើកឡើងទេ ។

នាពេលកន្លងមក ធ្លាប់មានព័ត៌មាន លេចឮតៗគ្នាថា ពិធីករ-ពិធីការិនី ក្នុងកម្មវិធី “ពេញចិត្តអត់” ប្រចាំស្ថានីយ ទូរទស្សន៍ MY TV គឺ អ្នកនាង ខៀវ សានសាណា និង ឌីជេ តាប៊ុយ បាន លួចលាក់បង្កាត់ ភ្លើងស្នេហ៍ក្រៅឆាក ជាមួយគ្នាស្ងាត់ៗ ហើយ ឌីជេ តាប៊ុយ ក៏ជាអ្នកដែលជួយជ្រោង ប្រជាប្រិយភាព និងធ្វើជាខ្នងបង្អែក យ៉ាងរឹងមាំឲ្យ នាងឈរជើង នៅស្ថានីយទូរទស្សន៍ មួយនេះ បានយ៉ាងសុខស្រួល មិនខ្វល់ថា ត្រូវទទួលរង ខ្យល់ព្យុះអ្វីឡើយ ។

បន្ទាប់ពីមានព័ត៌ មានលេចឮបែបនេះ ពួកគេទាំងពីរនាក់ មិនបានឈឺក្បាលហាលថ្ងៃ និងចេញមុខមក បកស្រាយអ្វីឡើយ ទើបតែពេលថ្មីៗនេះ ពិធិការិនីរូបស្រស់ នាង ខៀវ សានសាណា នៅសុខៗបែរជារំលេច សារខ្លីមួយដោយនាង ប្រកាសក្តែងៗ នៅលើកញ្ចក់ ទូរទស្សន៍ថា “សម្រាប់ចំណងមិត្តភាព ខ្ញុំ និង តាប៊ុយ មិនអាចមានអី លើសពីនេះបានទេ (ស្នេហា) ខ្ញុំចាត់ទុក តាប៊ុយ ត្រឹមតែជាប្អូនប្រុស ព្រោះខ្ញុំមានអាយុច្រើន និងមានគ្រួសារ (ប្តី និង កូន) ហើយរឿងស្នេហាអីនោះ មិនអាចទៅរួចទេ” ។

បើទោះពិធីការិនី បាននិយាយបកស្រាយ ក្តែងៗថាពួកគេ គ្មានទំនាក់ទំនងជិតដិត លើសពីបងប្អូនក៏ដោយ តែការបកស្រាយនោះ ហាក់នៅមិនទាន់ស្រឡះទេ ដោយនាង និយាយបែប លេងបន្លំមែន លាយឡំនឹងសំណើច ធ្វើឲ្យទស្សនិកជន ពិបាកក្នុងការ កាត់សេចក្តី ថាអ្វីដែលនាង និយាយនោះ ត្រឹមត្រូវ ឬយ៉ាងណាទេ មានតែរង់ចាំ អ៊ុតមើលបន្តថា សម្ព័ន្ធភាព របស់ពួកគេ វិវឌ្ឍន៍ទៅដល់កម្រិតណា បន្តទៀត ព្រោះដូចពាក្យ ចាស់ពោលថា “ក្រដាសមិន អាចខ្ចប់ភ្លើងជិតទេ” ដូច្នេះការពិតមុនក្រោយ នឹងត្រូវលាតត្រដាង ៕





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ខៀវ សានសាណា