អាមេរិក ៖ យោងតាមការសិក្សា ស្រាវជ្រាវថ្មីៗនេះ ដែលធ្វើឡើងដោយ អ្នកវិទ្យាសាស្រ្តអាមេរិក បានឲ្យដឹងថា ពួកគេបានរកឃើញ វីរុស ដែលបង្កឲ្យមនុស្សកាន់តែឆ្កួត។

ក្រុមអ្នកវិទ្យាសាស្រ្ត មួយក្រុមនេះ បានរកឃើញ វីរុសមួយ ដែលរស់នៅក្នុងស្លែ បានបង្កផលប៉ះពាល់ ទៅនៅក្នុងខួរក្បាល របស់មនុស្ស ដែលជាហេតុធ្វើឲ្យ មនុស្ស កាន់តែឆ្កួត។ ក្នុងនោះដែរ វីរុសដែលមាន នៅក្នុងស្លែនេះ គឺមិនត្រូវបានគេរកឃើញ នៅក្នុងរាងកាយ របស់មនុស្សដែលមានសុខភាពល្អ ពីមុនមកទេ ប៉ុន្តែត្រូវបានគេ រកឃើញថា វាបានផ្តល់ផលប៉ះពាល់ ដល់ មុខងារផ្នែកខួរក្បាល ដូចជា ការបញ្ចូនព័ត៌មាន ទៅក្នុងខួរក្បាល និង ការយល់ដឹងរបស់មនុស្ស។

ការរកឃើញ គួរឱ្យភ្ញាក់ផ្អើលនេះ ត្រូវបានធ្វើឡើង ដោយក្រុមអ្នកវិទ្យសាស្រ្ត នៅសាលាវេជ្ជសាស្ត្រ Johns Hopkins និង សាកលវិទ្យាល័យ នៃ រដ្ឋ Nebraska នៅពេលដែល ធ្វើការសិក្សា ដាច់ដោយឡែកមួយ ហើយបានរកឃើញថា មីក្រុបមួយប្រភេទ រស់នៅក្នុង បំពង់ក និង មាត់មនុស្ស។ ក្រុមអ្នកវិទ្យសាស្រ្ត ក៏បានរកឃើញទៀតថា DNA នៅក្នុងបំពង់ក មនុស្សមានសុខភាពល្អ មានលក្ខណៈដូចគ្នា ទៅនឹង DNA របស់វីរុស ដែលបង្កឲ្យ មនុស្សកាន់តែឆ្កួត។

ការសិក្សាស្រាវជ្រាវនេះដែរ ត្រូវបានចូលរួម ដោយមនុស្ស ៩០ នាក់ ដែលមនុស្ស ៤០ នាក់ ត្រូវបានគេ រកឃើញថា មានរីរុស ដូចវីរុសដែលរស់ នៅក្នុងស្លែដែរ និងបង្ហាញឲ្យដឹងថា មនុស្សដែលមាន ផ្ទុកវីរុសនេះ មានការអន់ខ្សោយ ផ្នែកបញ្ចូនព័ត៌មាន ទៅកាន់ខួរក្បាល និង ការយកចិត្តទុកដាក់ ទៅលើអ្វីមួយ រយៈពេលយូរ។ គួរបញ្ជាក់ផងដែរ ការសិក្សានេះ ត្រូវបានដឹកនាំដោយលោក វេជ្ជបណ្ឌិត Robert Yolken ដែលជាអ្នកជំនាញសិក្សាពីមេរោគ បានឲ្យដឹងថា ការរកឃើញនេះ គឺជាឧទាហរណ៏ ដែលបង្ហាញថា អតិសុខុមប្រាណ ដែលមនុស្សតែងតែគិតថា វាមិនប៉ះពាល់ ដល់រាងកាយ អាចធ្វើឲ្យមនុស្ស មានផលប៉ះពាល់ជាខ្លាំង ផ្នែកអាកប្បកិរិយា និង ខួរក្បាល។ លោក បានបន្ថែមទៀតថា ភាពខុសគ្នាផ្នែកសរីរ របស់មនុស្ស ឧបមាថា បុគ្គល A និង B បណ្តាលមកពី ការចំលង ហ្សែនពីឪពុកម្តាយ ប៉ុន្តែ ភាពខុសគ្នាមួយចំនួន គឺបណ្តាលមកពី អតិសុខុមប្រាណ ដែលរស់នៅក្នុងខ្លួនមនុស្ស អាចធ្វើឲ្យមាន ផលប៉ះពាល លើហ្សែនរបស់មនុស្ស បានផងដែរ៕

វីរុសដែលបង្ក ឲ្យមនុស្សឆ្កួត

ប្រភព ៖ មេត្រូ

ដោយ ៖ ណា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]