ខេត្ត​ប៉ៃ​លិន ៖​ បុរសម្នាក់បានផឹកថ្នាំពុល​​ធ្វើអត្តឃាត ព្រោះតែតូចចិត្តនឹងខ្លួនឯងដែល​ខំ​ស្រឡាញ់ស្រីម្នាក់​ តែ​នាង​មិន​ស្រឡាញ់ ។ ​​ហេតុ​ការណ៍​នេះបានកើតឡើងកាលពីវេលា​ម៉ោង៧​និង១៥ព្រឹកថ្ងៃទី៦ កុម្ភៈ ២០១២ ស្ថិត​លើ​រថ​យន្ត​ហ៊ីយ៉ាន់ដាយ ពណ៌ខៀវ ​នៅក្នុងភូមិផ្សារព្រំ សង្កាត់ស្ទឹងកាច់ ស្រុក​សាលា​ក្រៅ ។

បុរស​រូប​នេះ​ឈ្មោះ​ហ៊ុន តឿ អាយុ​៤៣​ឆ្នាំ ជា​កម្ម​ករ​ស៊ី​ឈ្នួល​បើក​រថយន្ត​ដឹក​អង្ករ​ឱ្យ​ថៅ​កែ​ម្នាក់​ក្នុង​សង្កាត់​ប៉ៃ​លិន​ ក្រុង​ប៉ៃ​លិន មាន​ស្រុក​កំណើត​ ឃុំ​បឹង​ណាយ​ ស្រុកព្រៃ​ឈរ ខេត្ត​កំពង់​ចាម ។ លោក​តាំង​ អេង អាយុ​៣៣​ឆ្នាំ ជា​កូន​ប្រុស​របស់​ថៅ​កែបាន​ឃើញ​បុរស​រង​គ្រោះ​​នៅ​ក្នុង​រថយន្ត របស់​ឪពុក​ខ្លួន​ ហើយមានសភាព​ស្លេក​​ស្លាំង និងក្អួតចង្អោរ​លើរថយន្ត ទើបស្ទុះ​ទៅ​បើក​ទ្វាររថយន្តលើក​ជន​រងគ្រោះដឹក​តាម​រថយន្ត​ម៉ាកកាមរីឆ្លាម ពណ៌ស ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​គ្លីនិក​ឯកជន​ តែ​ដោយ​ស្ថាន​ភាព​ធ្ងន់​ធ្ងរ​ និង​ពុំ​មាន​សម្ភារ​គ្រប់​គ្រាន់​ដើម្បី​​សង្គ្រោះ​ក៏​ដឹក​​​បន្ត​ទៅ​មន្ទី​​រ​ពេទ្យបង្អែក​ខេត្ត ។ ​លុះដល់​មន្ទីរ​ពេទ្យវេលា​ម៉ោង​៨និង​១៥​នាទី ​​ព្រឹក​ជន​រង​គ្រោះ​បាន​សា្លប់​បាត់ទៅហើយ ។

តាមសម្តីរបស់ថៅកែលក់អង្ករឈ្មោះគឹម អ៊ី បាននិយាយថា នៅវេលាម៉ោង៥ព្រឹកថ្ងៃទី៦ កុម្ភៈ រូបគាត់ហាក់​ចំឡែកក្នុង​ចិត្ត​ដោយឃើញ​កូន​ឈ្នួល​ឈ្មោះហ៊ុន តឿ ងើបពីដេកតាំងពី​ព្រលឹម​យក​សោ​ចូល​ទៅ​ក្នុង​រថយន្ត​ម៉ាកហ៊ីយ៉ា​ន់​ដាយ ​។ រូបគាត់ក៏បានសួរ​នាំ​ហើយជនរង​គ្រោះ​ប្រាប់​ថា រូបគេមាន​ការ​ជា​ប្រញាប់សុំទៅផ្សារ​ព្រំមួយភ្លែត ។ និយាយ​រួចក៏បើករថយន្ត​​សំដៅ​ទៅផ្សារព្រំតែម្តង ។ ​​ លុះក្រោយមក​ស្រាប់តែ​កូន​ប្រុសរបស់​គាត់​ទូរស័ព្ទមកប្រាប់ថា ឈ្មោះ​តឿ​ ​បានផឹកថ្នាំពុលសម្លាប់​ស្មៅ​អស់​ជា​ច្រើន​លីត្រ ​​។

មន្រ្តីនគរបាលផ្នែកបច្ចេកទេស​វិទ្យា​សាស្រ្ត​របស់ស្នងការនគរ​បាល​ខេត្តបានឲ្យដឹងថា សព​ជន​រង​គ្រោះ​ពិតជាបានផឹកថ្នាំពុលសម្លាប់ស្មៅ​ប្រភេទ​ទឹកពណ៌​ខៀវ ធ្វើ​អត្ត​ឃាត​ប្រាកដមែន។ លោក​ថៅ​កែ​បាន​បញ្ជូន​សព​ទៅ​ស្រុក​កំណើត​ ដើម្បី​ធ្វើ​បុណ្យ​តាម​ប្រពៃ​ណី​​ ៕

ដកស្រង់ពី គេហទំព័រ កោះសន្តិភាព

សូមប្រិយមិត្តទាំងអស់ជួយចុច Add a comment ដើម្បីផ្តល់ជាមតិ និងជួយ Share នៅលើ Facebook របស់អ្នក។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]