ភ្នំពេញ៖ តារាចម្រៀងប្រចាំ ក្នុងផលិតកម្ម ហង្សមាស កញ្ញា សុន ស្រីពេជ្រ ធ្លាប់បាន និយាយប្រាប់ គេហទំព័រ LookingTODAY ថា ក្រោយពី ពិធីបុណ្យអុំទូក បញ្ចប់រួចរាល់ នាងនឹងធ្វើដំណើរ ទៅជួបលោកតា ប្រាជ្ញ ឈួន តាមសំណូមពរ និងក៏ជាកិត្តិយស ដ៏ធំធេងមួយ សម្រាប់នាង ក៏ដូចជាក្រុមគ្រួសារ ដែលអ្នកចម្រៀងចាប៉ី ល្បីរាប់ឆ្នាំម្នាក់ នេះចង់ជួបមុខនាង។

ក្រោយពីពិធី បុណ្យអុំទូក បានបញ្ចប់ទៅ សុន ស្រីពេជ្រ ក៏ប្រញាប់ប្រញាល់ បំពេញតាម ពាក្យសន្យា ។ នាងមិនបានសម្រាក យកកម្លាំងទេ ទោះបានដើរច្រៀងពេញ កោះពេជ្រ តាមទូរទស្សន៍នានា ឡើងហត់នឿយ ស្ទើរតែគ្មាន កម្លាំងកំហែង នាងនៅតែប្រឹងប្រែង បំពេញពាក្យសន្យា ។ គេហដ្ឋានលោកតា ប្រាជ្ញ ឈួន ស្ថិតនៅក្នុង ខេត្តតាកែវ ហើយបងប្អូននៅទីនោះ រួសរាយរាក់រាក់ សម្បើមណាស់ ។

សុន ស្រីពេជ្រ មិនត្រឹមតែ ទៅម្នាក់ឯងទេ នាងក៏បានយក ឪពុកទៅជាមួយ រួមទាំងប្អូនប្រុស ម្នាក់ទៀតផង ។ វត្តមានរបស់ តារាចម្រៀង សុន ស្រីពេជ្រ ធ្វើឲ្យលោកតា ប្រាជ្ញ ឈួន រំភើបចិត្តឥតឧបមា ព្រោះលោកតា ហាក់មានចិត្តស្រឡាញ់ ចំពោះទឹកដមសំឡេង និងអត្តចរិក ដ៏ថ្លៃថ្នូរ សុភាពរាបសា របស់នាង ព្រោះជាតារាចម្រៀង បែបប្រពៃណី ចេះច្រៀងបានល្អ ការស្លៀកពាក់ តុបតែងសមរម្យ ជានារីខ្មែរ មិនលេចលើ លេចក្រោម ។

ចំណែកតារា ចម្រៀងសុន ស្រីពេជ្រ បាននិយាយថា ពិតជាសប្បាយ ពេលបានជួបជាមួយ វិរៈសិល្បករ បុរាណជើងចាស់ លោកតា ប្រាជ្ញ ឈួន ដែលបានធូរ ស្បើយពីជំងឺ។ ទោះបីជាហត់នឿយបន្តិច ក្រោយថ្ងៃអុំទូក នាងត្រូវតែឆ្លៀតពេល ទៅជួបលោកតា ព្រោះនាងមិនអាច បង្អង់យូរបានទេ ។ ម្យ៉ាងនេះ ជាកិត្តិយសរបស់នាង ខ្លាំងណាស់ កម្រមានសិល្បករ ជើងចាស់ណា ចង់ជួបតារា ចម្រៀងក្មេងៗ បែបនេះណាស់ ជាមានសំណាង របស់នាង៕





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុន ស្រីពេជ្រ