បាល់ទាត់៖ ទីបំផុត លោក David Moyes ត្រូវបាន ក្លឹបបាល់ទាត់ នៅប្រទេសអេស៉្បាញ Real Sociedad តែងតាំងជាគ្រូបង្វឹក ជាផ្លូវការហើយ បន្ទាប់ពីអតីត គ្រូបង្វឹកក្រុមបិសាចក្រហម Manchester United រូបនេះ ត្រូវបានក្លឹបបណ្តេញចេញ ដោយដឹកនាំបានតែ រយៈពេល ប្រមាណ ១០ ខែ ប៉ុណ្ណោះ។

លោក David Moyes នឹងស្ថិតិ ដឹកនាំ Everton & Man UTD

លោក David Moyes ដែលបាន ចុះកិច្ចសន្យា រហូតដល់ខែ មិថុនា ឆ្នាំ ២០១៦ នឹងចូលមក ជំនួសតំណែង លោក Jagoba Arrasate បន្ទាប់ពីគ្រូបង្វឹកជនជាតិ អេស៉្បាញរូបនេះ ដឹកនាំក្រុម Real Sociedad មិនបានល្អ ដោយបច្ចុប្បន្ន កំពុងឈរនៅ ចំណាត់ថ្នាក់លេខរៀងទី ១៥ នៅក្នុងតារាង La Liga។ ក្នុងនោះដែរ លោក Moyes នឹងបង្ហាញវត្តមានដំបូង ឲ្យ Real Sociedad ក្នុងការប្រកួត ជាមួយនឹង Deportivo នៅថ្ងៃទី ២២ វិច្ឆិកា ខាងមុខនេះ។

គួររំលឹកផងដែរថា លោក David Moyes ធ្លាប់ធ្វើជាគ្រូបង្វឹក របស់ក្រុម Preston និងក្រុម Everton នៅមុនពេល ទៅកាន់តំណែង ជាអ្នកចាត់ការផ្ទាល់របស់ក្រុម Man UTD ដែលកាលពីរដូវកាលមុននោះ បិសាចក្រហម Man UTD បញ្ចប់រដូវកាលទៅ ដោយឈរនៅលំដាប់ថ្នាក់ លេខរៀងទី ៧ យ៉ាងអាម៉ាស់ ក្នុងតារាង Premier League៕

៥ ប្រកួតខាងមុខ របស់ Real Sociedad

ប្រភព៖ BBC

ដោយ RoMeo

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]