ភ្នំពេញ៖ កាលពីរាត្រីថ្ងៃអាទិត្យ បេក្ខជន អឿម រុន បានចាកចេញពីកម្មវិធី ប្រឡងចម្រៀង លំដាប់ថ្នាក់ ពិភពលោក The Voice Cambodia ហើយ ខណៈដែលលោក ស្ថិតក្នុងកម្មវិធី លោកធ្វើឲ្យមានភាព ប្រទាញប្រទង់គ្នា រវាងគ្រូបង្វឹក និង អ្នកគាំទ្រ។ គ្រូបង្វឹក ពេជ្រ សោភា បានប្រគល់អ្វីៗ គ្រប់យ៉ាង របស់នាងឲ្យទៅ អឿម រុន អស់ហើយ ទាំងបច្ចេកទេស និង ការតុបតែងខ្លួននានា។ អ្វីដែលសំខាន់ គឺ រុន ទេ ជាអ្នកអនុវត្តន៍ខ្លួនឯង តែ អឿម រុន មិនបានធ្វើខ្លួនឲ្យ ល្អប្រសើរឡើងទេ មានតែចុះជាលំដាប់ រហូតច្រៀង លែងកើតតែម្ដង ។

មហាជនជាច្រើន ដែលជាអ្នកគាំទ្រ កម្មវិធីនេះ បានបន្ទោស ពេជ្រ សោភា ថា ជាគ្រូបង្វឹកមិនល្អ ដែលដាក់បទចម្រៀង ដើម្បីទំលាក់ អឿម រុន ឲ្យផុតៗពីកម្មវិធី ព្រោះ រុន ច្រៀងមិនកើត ។ មហាជនខ្លះ បាននិយាយថា រុន ឆ្លងមិនផុតវគ្គនេះទេ យ៉ាងណា រើសបទឲ្យគ្នា ស្រួលច្រៀងបន្តិចទៅ ព្រោះបទ ទុយមុយ ដែលជាបទដើម របស់លោក ណុប បាយ៉ារិទ្ធ ជាចង្វាក់ R&B មិនមែនងាយស្រួលទេ សម្រាប់ អឿម រុន ដែលមិនសូវ ចាប់ចង្វាក់បាន ។

សម្រាប់តារាចម្រៀងល្បី ឱក សុកន្ធកញ្ញា បាននិយាយចំៗ មិនលើកលែងថា សម្រាប់នាងគិតថា រុន មិនសមនឹង ឈរក្នុងវគ្គនេះសោះ តែសម្រាប់ទស្សនិកជន យល់យ៉ាងណា ព្រោះ រុន ជាមនុស្សម្នាក់ មានការគាំទ្រច្រើន ពីទស្សនិកជន ។ តារាចម្រៀងស្រី និងជាគ្រូបង្វឹកផ្ទាល់ បាននិយាយ នាងបានប្រគល់អ្វីៗឲ្យ អឿម រុន អស់ហើយ ហើយជាមនុស្ស តែម្នាក់គត់ ដែលរើសយករុន និង ចុចយក រុន តាំងពីវគ្គដំបូង ដោយសារតែ សំឡេងរុន ។

យ៉ាងណាមហាជន មិនព្រមឈប់បន្ទោស ពេជ្រ សោភា ឡើយ ព្រោះជាគ្រូបង្វឹក ជាអ្នកដាក់បទ ឲ្យលោកច្រៀង បែរជាដាក់បទសម្លាប់ រុន តែម្ដង ហើយពួកគេបាន បង្ហាញអារម្មណ៍ អាណិតអាសូរ អឿម រុន ជាខ្លាំង ។ ពេជ្រ សោភា បានតាមដាន ស្ថានការយ៉ាងល្អ បាននិយាយ លើឆាកថា នាងមិនបាន ដាក់បទសម្លាប់ រុន ទេ តែបេក្ខភាព កម្មវិធីនេះ ត្រូវតែខ្លាំង ដាក់អ្វីក៏មិនរាថយដែរ ទើបជាបេក្ខជន យ៉ាងពិតប្រាកដ ។

តែអ្នកដែលបានស្ដាប់ បទចម្រៀងដើម របស់ លោក ណុប បាយ៉ារិទ្ធ ហាក់មិនតឹងរហូត ពិបាកច្រៀងឡើយ តែ រុន ពិតជាធ្វើ មិនបានពិតមែន ។ យ៉ាងណា រុន ជាបេក្ខភាពមាន ប្រជាប្រិយភាពខ្លាំង ដូចនេះពិតជាប៉ះពាល់ អារម្មណ៍មហាជន ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ពេជ្រ សោភា