ជាការពិត មនុស្សនិមួយៗតែងតែ ចង់បាន នូវរាងស្រឡូន ស្អាត ជាពិសេសគឺ មនុស្សស្រីផ្ទាល់តែម្តង ពីព្រោះ រាងកាយជាផ្នែកមួយ ដែល ជួយទាក់ទាញ ក្រសែភ្នែក ពីអ្នកដទៃបាន។ សម្រាប់ថ្ងៃនេះ ប្រិយមិត្តនឹង អស់កង្វល់ ពីបញ្ហាឡើងទម្ងន់ គឺខ្មែរឡូត នឹងជម្រាប ពីវិធីសម្រក ទម្ងន់ដែលមាន ប្រសិទ្ធភាព ដោយមិនចាំបាច់តមអាហារ៖

១) រៀបចំ គម្រោងហាត់ប្រាណ៖ ប្រសិនបើអ្នកចង់ស្រកទម្ងន់ ការហាត់ប្រាណជាប្រចាំ វាជាជម្រើស ដ៏ល្អសម្រាប់អ្នក ប៉ុន្តែអ្នកគួរតែ រៀបចំ គម្រោងឲ្យបាន ច្បាស់លាស់ ផងដែរ។ ជាពិសេស ការហាត់ប្រាណ នឹងអាចផ្លាស់ប្តូរ រូបរាងរបស់អ្នក ទៅជារាងស្លីមស្អាតបាន។

២) កុំបន្ថែមជាមួយ នឹងអាហារមិនល្អ (junk food) ក្នុងរបបអាហាររបស់អ្នក ៖ អ្នកគួរតែ កាត់បន្ថយ នូវអាហារមិនល្អ ចំពោះសុខភាពរបស់អ្នក ប៉ុន្តែ មិនមានន័យថា ឲ្យអ្នក តមនោះទេ គឺមានន័យថា អ្នកគួរតែ បរិភោគអាហារណា ដែលមិនមាន ជាតិកាឡូរីច្រើន។ ប្រសិនបើអ្នក អាចកាត់ បន្ថយនូវរបប អាហារមិនល្អ ទាំងអស់នោះបាន ទម្ងន់របស់អ្នក នឹងអាចស្រក បានយ៉ាងលឿនផងដែរ។

៣) បរិភោគអាហារ ឲ្យបានទៀងទាត់៖ ចំពោះការបរិភោគ អាហារទៀងទាត់ ពិតជាសំខាន់ណាស់ ដែលជួយ ឲ្យក្រពះរបស់អ្នក មានដំនើរការល្អ។ បន្ថែមពីនេះ អ្នកមិនគួរ បង្អត់អាហារខ្លួនឯងនោះទេ ពីព្រោះវា ធ្វើឲ្យប៉ះពាល់ដល់ សុខភាពរបស់អ្នក បានផងដែរ។ ដូច្នេះ ប្រសិនបើអ្នក ចង់ស្រកទម្ងន់ គួរតែរៀបចំ ម៉ោងបរិភោគ ឲ្យបានច្បាស់ ប៉ុន្តែអ្នក ត្រូវប្រាកដចិត្តថា ក្នុងរបបអាហារនិមួយៗ គួរតែបរិភោគ ក្នុងបរិមាណត្រឹមត្រូវផងដែរ។

៤) បញ្ឈប់ ជាមួយនឹង អាហារសម្រន់ នៅពេលអ្នក មិនឃ្លាន៖ ភាគច្រើន នៅពេលអ្នកមាន អារម្មណ៍ធុញ តប់ប្រមល់ អ្វីមួយ អ្នកតែង បន្ថែមជាមួយ នឹងអាហារសម្រន់ ឥតបានការ ដែលពួកវា សុទ្ធតែធ្វើឲ្យ អ្នកឡើងទម្ងន់។ ដូច្នេះអ្វីដែលល្អ អ្នកគួរតែជៀសវាង អាហារ ទាំងនោះ នៅពេល អ្នកមិនឃ្លាន ហើយអ្នកគួរតែ ផ្លាស់ប្តូរ ការបរិភោគ ជាមួយនឹង របស់ឥតបានការទាំងនោះ នៅពេលអ្នកធុញ មកជាការ ដើរកំសាន្ត ហាត់ប្រាណវិញ ប្រសើរជាង។

៥) ជៀសវាងទំពារអាហារ នៅកណ្តាលអាធ្រាត្រ៖ ប្រសិនបើ អ្នកបេជ្ញាចិត្តថា ចង់ស្រកទម្ងន់ អ្នកគួរតែ យល់នូវចំនុចមួយថា ការបរិភោគ អាហារ នៅកណ្តាលអាធ្រាត្រ វាមិនមែន ជាជម្រើសល្អ របស់អ្នក នោះទេ ហើយវានឹងធ្វើឲ្យ អ្នកឡើងទម្ងន់ ជាលំដាប់ផងដែរ។

៦) បរិភោគអាហារ ក្នុងបរិមាណសមស្រប៖ ចំពោះចំនុចទី៣ គឺបានបញ្ជាក់ប្រាប់អ្នក រួចមកហើយថា គួរតែបរិភោគឲ្យបាន ទៀងទាត់ គឺពេលព្រឹក ថ្ងៃត្រង់ និងល្ងាច ប៉ុន្តែអ្នកគួរតែ ដឹងថា ក្នុងពេល និមួយៗនោះ តើអ្នកបរិភោគអាហារក្នុង បរិមាណសមស្របដែររឺទេ? ជាមួយ គ្នានោះដែរ អ្នកក៏ អាច បន្ថែម ជាមួយនឹង បង្អែម១ចាន បន្ទាប់ពីបរិភោគអាហារ ក្នុងមួយសប្តាហ៍បានម្តង ផងដែរ។

៧) គួរតែជៀសវាង បរិភោគអាហារក្រៅផ្ទះ៖ ប្រហែលជាអ្នក ដឹងច្បាស់ហើយ ថានៅពេលអ្នក បរិភោគ ក្រៅផ្ទះ គឺសុទ្ធសឹងតែ អាហារ សម្បូរជាតិ ផ្អែម ខ្លាញ់ ដែលវាធ្វើឲ្យ សុខភាពរបស់អ្នក ចុះ ទ្រុឌទ្រោម ហើយថែមទាំង ឲ្យទម្ងន់អ្នក ឡើងទៀតផង។

ទាំងនេះជាវិធីមួយចំនួន ក្នុងការជួយអ្នក ឲ្យស្រកទម្ងន់បាន ដោយមិនចាំបាច់តមអាហារច្រើន៕

រូបតំណាង

ប្រភព៖ magforwomen

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]