ភ្នំពេញ៖ តារាចម្រៀងស្រី សម្បូរបទចម្រៀង កញ្ញា សួស វីហ្សា ទើបតែបង្ហាញមុខ ក្នុងថ្ងៃទី៣ នៃពិធីបុណ្យអុំទូក អកអំបុក និងសំពះព្រះខែ កន្លងទៅនេះ ។ វត្តមាន វីហ្សាមិនមែន ច្រៀងតែទូរទស្សន៍ មួយប៉ុស្ដិ៍ទេ នាងហ៊ានហក់ច្រៀង ដល់ទៅពីរ ប៉ុស្ដិ៍ទូរទស្សន៍គឹ បាយ័ន និង ហង្សមាស ។

វត្តមានរបស់វីហ្សា ជាមួយស្ទីល ក្នុងការតុបតែងខ្លួន ស្អាតល្អណាស់ គ្រាន់តែមិនខ្លាំង ដូចតារាចម្រៀង ផ្សេងទៀត តែនាងបានបង្ហើរ សំនៀងដ៏ពិរោះ ក្រអួនក្រអៅចំនួនពីរបទ នៅស្ថានីយ៍ទូរទស្សន៍បាយ័ន មានបទស្លូមួយបទ និង ញាក់មួយបទ ក្រោយមកនាងក៏រត់ មកទូរទស្សន៍ ហង្សមាស ទាំងត្រហេបត្រហប ព្រោះឆាកទាំងពីរ នេះឆ្ងាយគ្នាណាស់។ នាងគ្មានពេល ផ្លាស់សម្លៀកបំពាក់ ឲ្យបានត្រឹមត្រូវ តែនាងមិនផ្លាស់ប្ដូរ សម្បីតែបទចម្រៀង ដែលនាងបាន ច្រៀងនៅបាយ័ន ទាំងពីរបទនោះទេ គឺយកមកច្រៀង នៅហង្សមាស ម្ដងទៀតដូចគ្នា។

មហាជនបាន និយាយថា «ចុះស៊ីលុយ អីឆ្ងាញ់ម្ល៉េះ បទដដែល ខោអាវដដែល បានជិត ៣០០០ដុល្លារ»។

ទស្សនារូបភាព សួស វីហ្សា ខោអាវដដែល បទដដែលមែន អត់ទាំង២ប៉ុស្តិ៍នោះ៖











បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សួស វីហ្សា