តាំងពីមុនមក យើងសុទ្ធតែ យល់ថា ការគេងគឺជា រឿងដែលមនុស្ស និង សត្វត្រូវការ ដើម្បីធ្វើឲ្យមាន ដំណើរការល្អ ផ្នែកខួរក្បាល និងសារពាង្គកាយ តែនេះមិនមែន ជាមូលហេតុ ដ៏ចំបងឡើយ ព្រោះថាថ្មីៗនេះ អ្នកវិទ្យាសាស្រ្ត ទើបតែបាន រកឃើញ នូវមូលហេតុ ពិតប្រាកដមួយ ផ្សេងពីនេះ។

យោងតាម របាយការណ៍ ដែលបញ្ចេញមក ដោយក្រុមអ្នកវិទ្យាសាស្រ្ត បានបង្ហាញឲ្យដឹងថា ការគេងលក់ គឺជាវិធីធម្មជាតិមួយ ក្នុងការបិទ រាល់ដំណើរការ របស់ខួរក្បាលទាំងអស់ សម្រាប់ធ្វើការលាង សំអាត ដើម្បីអាចឲ្យ ខួរក្បាលមាន ដំណើរការល្អ ព្រោះថាខួរក្បាល គឺជាករណីពិសេសមួយ ដែលមិនអាច ឲ្យប្រព័ន្ធជាលិកា ធ្វើការសំអាតរាល់ សារជាតិពុល នៅក្នុងខ្លួន ដូចគ្រប់កោសិកា ដទៃទៀតបាន នោះទេ។ តែខួរក្បាលអាច ធ្វើការលាងសំអាត ដោយខ្លួនវាបាន ដោយពឹងផ្អែក ទៅលើសារធាតុរាវ ពិសេសម្យ៉ាង ហៅថា Cerebrospinal Fluid ដែលជាសារធាតុមិន រលាយនៅក្នុងឈាម ឬក៏ប្រព័ន្ធជាលិកា ណាមួយឡើយ។

ម្យ៉ាងវិញទៀត លោក Charles Czeisler អ្នកស្រាវជ្រាវ នៅឯសាលាវេជ្ជសាស្ត្រ Harvard នៃទីក្រុង Boston បានអះអាងថា "សារធាតុរាវទាំងនេះ ដែលឋិតនៅក្នុង សរសៃតូចៗ នៃខួរក្បាល អាចមានសមត្ថភាព ទ្វេដង ក្នុងការលាងចេញ នូវសារធាតុពុល ដែលបង្កប់នៅក្នុង ខួរក្បាល នៅពេល ដែលមនុស្ស គេងលក់"។

បន្ថែមពីនេះផងដែរ ចំពោះចម្ងល់ថា ហេតុអី្វក៏មាន មនុស្ស ក៏ដូចជា សត្វខ្លះ ត្រូវការគេងច្រើន ស្របពេលដែល មនុស្សឬសត្វ ផ្សេងទៀតត្រូវ ការគេងតិច តែប៉ុណ្ណោះ ឧទាហរណ៍ដូចជា សត្វប្រជៀវ ត្រូវការគេង លើសពី ២០ម៉ោង ក្នុង១ថ្ងៃ រីឯសត្វដំរី គេងតែ៤ម៉ោង ប៉ុណ្ណោះក្នុង១ថ្ងៃ នេះដោយសារតែ ផ្អែកលើទំហំ នៃខួរក្បាល នៅពេលណា ខួរក្បាលកាន់តែធំ មានកន្លែង សម្រាប់ផ្ទុក សារធាតុពុល កាន់តែច្រើន ដូច្នេះប្រតិបត្តិការ លាងសំអាត ជាតិពុល ចេញពីខួរក្បាល ក៏មិនត្រូវការ ខ្លាំងផងដែរ។

ដូច្នេះហើយ យើងអាចសំគាល់ បានថានៅពេលណា ដែលមនុស្សយើង ប្រឹងធ្វើការខ្លាំង ឬក៏គិតច្រើន យើងតែងតែមាន អារម្មណ៍ងងុយគេង នោះអាចបញ្ជាក់បានថា សារជាតិពុល នៅក្នុងខួរក្បាល យើងកំពុងតែ កើនឡើងច្រើនហើយ វាក៏ដល់ពេល ក្នុងការលាង សំអាតវាចេញដែរ៕

តើប្រិយមិត្តយល់ យ៉ាងណាដែរ ទាក់ទងទៅនឹង មូលហេតុដ៏ ថ្មីស្រឡាងនេះ?

រូបតំណាង

ប្រភព៖ businessinsider

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]