ក្រុមហ៊ុន Apple មានគំរោងបញ្ចេញ iPhone 5 នៅចុងឆ្នាំនេះហើយ នេះបើតាមដំណឹងពីក្រុមហ៊ុនមួយនៅប្រទេសចិន ដែលបានផ្តល់ដំណឹងគួរអោយទុកចិត្តបានផងដែរ។ លោកអ្នកតែងតែឆ្ងល់ថា តើ iPhone 5 នឹងបញ្ចេញនៅពេលណា ? ចំលើយនោះគឺ Apple នឹងបញ្ចេញ iPhone 5 នៅពេលឆាប់ៗខាងមុខនេះ កាន់តែឆាប់ៗកាន់តែល្អ នេះជាការគិតរបស់ Apple មូលហេតុនោះដោយសារតែ Android នៅពេលនេះ មិនដូចពេលមុននោះទេ បានបញ្ចេញនូវ Smartphone ជាច្រើន ចំណុចត្រង់នេះ ហើយដែលក្រុមហ៊ុន Apple គិតជាថ្មី នឹង បញ្ចេញ iPhone 5 មកឆាប់ៗនេះ បើមិនដូច្នោះទេ ទីផ្សារ Android នឹងដណ្តើមយកបានកាន់តែច្រើន ។
ស្របពេលជាមួយគ្នានេះផងដែរ ក៍មានវិបត្តិសេដ្ឋកិច្ចនៅអឺរ៉ុប ដែលធ្វើអោយការលក់នូវផលិតផលរបស់ក្រុមហ៊ុន Apple មិនទៅដល់គោលដៅដូចដែលបានរំពឹងទុក ។
ដូចនេះហើយ ក្រុមហ៊ុន Apple នឹងត្រូវបញ្ចេញ iPhone 5 មកឆាប់ៗនេះដើម្បីយកតួរលេខនៅត្រីមាសទី3 ឆ្នាំនេះ ។
ប្រសិនបើលោកអ្នកចង់ដឹងពត៍មាន Jailbreak ,Unlock iPhone ,ទ្រនាប់ជើងស៊ីម iPhone ,តម្លៃទូរស័ព្ទ ពត៍មានទូរស័ព្ទផ្សេងៗ ដែលមានការ Update ថ្មីៗនោះ សូមចុច Like ខ្ញុំបាទ ក្នុង Facebook នៅទីនេះ

ដកស្រង់ ៖ សុវណ្ណ២

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]