អាល្លឺម៉ង់៖ ជាធម្មតាប្រិយមិត្ត ជាច្រើនធ្លាប់មាន អារម្មណ៍តានតឹង ឬក៏ធុញទ្រាន់ នៅកន្លែងធ្វើការ ហើយ មែនទេ? ប៉ុន្តែគ្រាន់ តែមិន ដឹងថាតើត្រូវ រំសាយអារម្មណ៍ ទាំងនោះដោយ របៀបណា ទាល់តែចាំចេញ ពីធ្វើការទើប អាចទៅកំសាន្ត ឬក៏ដើរលេង ដើម្បីលំហែអារម្មណ៍។

ដោយសារតែ យល់ឃើញបែបនេះ ទើបក្រុមហ៊ុន ដែលស្ថិតនៅឯ ទីក្រុងប៊ែរឡាំង ប្រទេស អាល្លឺម៉ង់ បានបង្កើត នូវក្តារចុច (keyboard) ដ៏ប្លែកមួយ ដែលធ្វើឡើងពី បាវខ្សាច់ ហើយដើម្បី វាយអក្សរ តាមរយៈ ក្តារចុចប្រភេទនេះ អ្នកប្រើប្រាស់ គ្រាន់តែ វាយ, ទាត់ឬធាក់ ទៅលើបាវខ្សាច់ ដែលតំណាងឲ្យ អក្សរណាមួយនោះ ជាការស្រេច។

គួរបញ្ជាក់ផងដែរថា ក្តារចុចបាវខ្សាច់ ទាំងនោះគឺ បង្កប់ទៅដោយ ទ្រនាប់ដែលមានផ្ទុក Sensor សម្រាប់ភ្ជាប់ ជាមួយ និងកុំព្យូទ័រ ដើម្បីវាយ បញ្ចូល អក្សរទៅក្នុងនោះ។

ក្រុមហ៊ុន Bless for the 2nd Istanbul Design Biennial ដែលជាអ្នក ច្នៃប្រឌិតក្តារចុច បែបនេះឡើងមក បាននិយាយថា “វាគឺជាការ បង្កើតថ្មីទៀត ដើម្បីផ្តល់នូវ បទពិសោធន៍ថ្មី ដល់មនុស្សជាច្រើន ជាពិសេសគឺ អ្នកធ្វើការក្នុង ការិយាល័យតែម្តង ព្រោះថាពួកគេ ឧស្សាហ៍មាន អារម្មណ៍ធុញទ្រាន់ តានតឹង អំឡុងពេលធ្វើការងារ ដូច្នេះការប្រើប្រាស់ ក្តារចុចបែបនេះ ពិតជាអាច រំសាយអារម្មណ៍ របស់ពួកគេ បានយ៉ាងច្រើន និងអាចជួយ ឲ្យស្ថានភាពសុខភាព របស់ពួកគេ កាន់តែប្រសើរ ជាងមុនថែមទៀត”៕

តើប្រិយមិត្តយល់ យ៉ាងណាដែរ?

ប្រភព៖ ដេលីម៉េល

ដោយ៖ សុជាតិ

ខ្មែរឡូត 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]