បាល់ទាត់៖ នាវេលាម៉ោង ៧ នឹង ៤៥ នាទីយប់ថ្ងៃសៅរ៍នេះ ក្រុមហង្សក្រហម Liverpool នឹងបើកទ្វារ កីឡាដ្ឋាន Anfield របស់ខ្លួន ដើម្បីស្វាគមន៍ក្រុមភ្ញៀវ តោខៀវ Chelsea ក្នុងជំនួបការប្រកួត សប្តាហ៍ទី ១១ នៃក្របខ័ណ្ឌ Premier League របស់ចក្រភពអង់គ្លេស។


៥ ប្រកួតចុងក្រោយ របស់ Liverpool គឺធ្វើមិនបានល្អទេ ពោលគឺឈ្នះតែ ១ គត់ ស្មើ ១ និងចាញ់ដល់ទៅ ៣ ប្រកួតចុងក្រោយ ត្រូវក្រុមអធិរាជ-ស Real Madrid របស់អេស៉្បាញ បំបាក់ ១ទល់នឹង០ នាកីឡាដ្ឋាន Santiago Bernabéu នាព្រឹត្តិការណ៍ប្រកួត ក្នុងក្របខ័ណ្ឌ Champions League កន្លងទៅ។ ទម្រង់លេង យ៉ាងល្អ របស់ខ្សែការពារ Kolo Toure ជាមួយនឹងខ្សែប្រយុទ្ធ Borini ក្នុងជំនួបជាមួយ Real Madrid អាចឲ្យលោក Brenden Rodger ដាក់ទំនុកចិត្ត បញ្ចូលកីឡាករទាំងពីរ ក្នុងបញ្ជីឈ្មោះ ១១ នាក់ដំបូង ពេលប៉ះ តោខៀវ Chelsea។ ក្នុងនោះ ភាពមន្ទិលសង្ស័យ នៅកើតជុំវិញ វត្តមានរបស់ប្រធានក្រុម Steven Gerrard, ខ្សែបម្រើ Henderson និង កីឡាករវ័យក្មេង Raheem Sterling ក្នុងជំនួបនាយប់នេះ ខណៈ ស្ថានភាព ជាពី របួស របស់ខ្សែប្រយុទ្ធ Daniel Sturridge នៅស្រពិចស្រពិលនៅឡើយ។

ងាកទៅ ៥ ប្រកួតចុងក្រោយរបស់ ក្រុមភ្ញៀវ Chelsea វិញ គឺឈ្នះ ៣ ស្មើ ២ និងមិនដែលចាញ់ ប្រកួត ចុងក្រោយ បានត្រឹមស្មើជាមួយនឹងក្រុម ស្លូវ៉ានៀ Maribor ១ទល់នឹង១ នាក្របខ័ណ្ឌ Champions League។ គេរំពឹងថា ខ្សែប្រយុទ្ធ អេស៉្បាញ Diego Costa អាចនឹងលេងនៅជួរមុខ អមជាមួយនឹង ខ្សែប្រយុទ្ធ បារាំង Loïc Rémy បន្ទាប់ពីសះស្បើយពី របួសក្រលៀន ខណៈ ខ្សែបម្រើ John Obi Mikel ក៏ជាពី របួសជង្គង់ ព្រមទាំងការវិលត្រលប់ របស់ខ្សែការពារស្លាប Cesar Azpilicueta  បន្ទាប់ពីទទួលបាន កាតក្រហម បម្រាម ៣ ប្រកួត ពេលប៉ះ Crystal Palace កន្លងទៅ។

គួរបញ្ជាក់ផងដែរថា ប្រវត្តិប៉ះគ្នាទាំង ៥ ជើងកន្លងទៅ គឺ Liverpool ឈ្នះ ១ ដង Chelsea ឈ្នះ ២ ដង និងស្មើ ២ ដង៕

តារាងការប្រកួតយប់នេះ និងការព្យាករណ៍លទ្ធផល

ដោយ RoMeo

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]