អ៊ុយក្រែន៖ នាង Valeria Lukyanova អាយុ ២៨ ឆ្នាំ ដែលមានមុខមាត់ ដូចតុក្កតា Barbie ត្រូវជនមិន ស្គាល់ មុខពីរនាក់ លបវាយប្រហារ និងច្របាច់-ក បណ្តាលឲ្យរបួសហើមមុខ និងមានស្លាក ស្នាមរយៈ ជាច្រើនកន្លែង ត្រង់បរិវេណមាត់ មើលទៅពិតជា គួរឲ្យអាណិត និងខ្លោចចិត្តយ៉ាងខ្លាំង។

នាង Barbie បានប្រាប់សារព័ត៌មានថា៖ «ជនមិនស្គាល់មុខពីរនាក់ បានលបវាយប្រហារ នៅមុខទ្វារចូល ផ្ទះល្វែង របស់ខ្ញុំ នាទីក្រុង Odessa ប្រទេសអ៊ុយក្រែន ខណៈខ្ញុំទើបតែវិល ត្រលប់ពី ទិញឥវ៉ាន់ នៅហាងលក់ ឥវ៉ាន់មួយ។ ពួកគេមិនបាន និយាយអ្វីទាំងអស់ ហើយក៏មិន ប៉ុងប៉ងប្លន់ខ្ញុំដែរ ប៉ុន្តែគ្រាន់តែ វាយមុខ និងថ្គាម របស់ខ្ញុំ ជាច្រើនដង និងចុងក្រោយ ជនមិនស្គាល់មុខ ម្នាក់ ក្នុងចំណោមពីរនាក់ ចាប់ផ្តើម ច្របាច់-ក របស់ខ្ញុំតែម្តង។» នាងបានបន្តទៀតថា៖ «បើកុំតែបាន អ្នកជិតខាង ឆ្លងកាត់ទីនោះទេ ម្ល៉េះ មិនដឹងថាវាសនារបស់ខ្ញុំ ទៅជាយ៉ាង ណាទេ។»

បើតាមចាំបាន រូបភាពដែល Valeria បានបង្ហោះនៅលើ បណ្តាញអ៊ិនធើណែត ធ្លាប់ទទួលបាន ការចាប់ អារម្មណ៍ ជាខ្លាំង ដោយសារតែ នាងមានរូបរាង និងភ្នែកដូចតុក្កតា Barbie បេះបិត។ នាងក៏ធ្លាប់ចេញ មុខអះអាងថា ខ្លួនប្រាណរបស់នាង គឺបានមកពី ធម្មជាតិទាំងអស់ ក្រៅពីការវះកាត់ ពង្រីកដើមទ្រូង តែមួយ មុខប៉ុណ្ណោះ។

គួរបញ្ជាក់ផងដែរថា ហេតុការណ៍លបវាយប្រហារនេះ បានកើតឡើងនៅថ្ងៃបុណ្យ Halloween ត្រូវនឹង ថ្ងៃទី ៣១ ខែតុលា កន្លងទៅ ហើយបច្ចុប្បន្ន Valeria បានចេញពីមន្ទីរពេទ្យហើយ ប៉ុន្តែក្បាល ត្រូវរុំ បង់រុំរបួស ហើយបបេរមាត់ ហើមជាខ្លាំង ខណៈថ្គាមនៅឈឺ ជាខ្លាំងដដែរ៕

រូបភាព ក្រោយពីចេញពី មន្ទីរពេទ្យ



រូបភាព ដែលនាងមិនទាន់ រងការវាយប្រហារ


តើប្រិយមិត្តយល់យ៉ាងណាដែរ?

ប្រភព៖ មេត្រូ

ដោយ RoMeo

ខ្មែរឡូត 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]