នៅថ្ងៃទី ០១ ដល់ ០៤ ខែវិច្ឆិកានេះ កំពូលតារាចម្រៀងកម្ពុជា ដ៏មានប្រជាប្រិយភាព និងជាអ្នកតំណាង ផ្សព្វផ្សាយ ផលិតផលក្រុមហ៊ុន Huawei កញ្ញា មាស សុខសោភា អ្នកសារ ព័ត៌មាន ៥រូប រួមនិងថ្នាក់ គ្រប់គ្រងជាន់ ខ្ពស់របស់ ក្រុមហ៊ុន Huawei ទទួលបាន ឯកសិទ្ធិពិសេស ដើម្បីធ្វើដំណើរ ទស្សនកិច្ច នៅទីស្នាក់ការធំក្រុមហ៊ុន Huawei ក្នុងទីក្រុង Shenzhen ប្រទេសចិន ដែលជាក្រុមហ៊ុន ផ្តល់ ដំណោះស្រាយ ផ្នែកព័ត៌មានវិទ្យា និងបច្ចេកវិជ្ជា ទូរគមនាគមន៍(ICT) ដ៏ឈានមុខគេ លេខ 1 និងជាក្រុមហ៊ុន ទូរស័ព្ទ ស្មាតហ្វូនដ៏ធំលំដាប់ លេខ៣ លើពិភពលោក។

 

ពេលទៅដល់ គណៈប្រតិភូមានឱកាសបានទៅទស្សនា ការិយាល័យកណ្តាល ក្នុង ទីក្រុង Shenzhen ភាគខាងជើង នៃទីក្រុងហុងកុង ក៏ដូចជារោងចក្រដំឡើងទូរស័ព្ទដ៏ធំជាងគេ បង្អស់ មជ្ឈមណ្ឌល ស្រាវជ្រាវ និងអភិវឌ្ឍន៍ ការិយាល័យនា យកប្រតិបត្តិ និងអគ្គនាយក ក្រុមហ៊ុន (Huawei Campus Tour) រួមទាំង មជ្ឈមណ្ឌលរចនា ម៉ូដផលិតផល លំដាប់ថ្នាក់ ពិភពលោកទៀតផង។

គណៈប្រតិភូ បានជិះរថយន្តពីការិយាល័យកណ្តាល ទៅកាន់មជ្ឈមណ្ឌលផលិតកម្ម របស់ ក្រុមហ៊ុន Huawei ដ៏ធំជាងគេបង្អស់ នៅទន្លេ Songshan ដោយគ្រាន់តែចំណាយពេល ត្រឹម តែមួយ ម៉ោង ប៉ុណ្ណោះ។ ក្រុមការងារទាំង អស់បានភ្ញាក់ផ្អើល និងស្ងើច សរសើរជាខ្លាំង ចំពោះទំហំដ៏ធំ មហិមារបស់ មជ្ឈម ណ្ឌលផលិតកម្ម ដែលមានទំហំដល់ទៅ ៦០០.០០០ ម៉ែត្រការ៉េ។

ពេលផ្តល់បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មានពីប្រទេសកម្ពុជា លោក Jerry Huang ផ្នែកទំនាក់ ទំនង ទីផ្សារ បានលើក ឡើងថា៖ «នៅពេលដែលយើងស្ថិតនៅក្នុងដំណាក់ កាលធ្វើ គម្រោង យើងចង់ឱ្យ មជ្ឈមណ្ឌលផលិតកម្មរបស់ យើងទំនើប និងមានបរិស្ថាន ស្រស់ស្អាតព្រមៗគ្នា។ ហេតុនេះហើយ នៅពេលដែលមជ្ឈមណ្ឌល ផលិតកម្មនេះ បញ្ចប់ការកសាងនៅក្នុងឆ្នាំ ២០១០ យើងបានដាំដើម ឈើជា ច្រើន នៅជុំវិញ តំបន់នេះ។ បច្ចុប្បន្ន ក្រុមហ៊ុន Huawei គឺជាក្រុមហ៊ុន លំដាប់ពិភពលោក ហើយ ផលិត ផល និងសេវាកម្ម របស់យើងត្រូវបាន ចែកចាយ នៅជាង ១៧០ប្រទេស កំពុងបម្រើការច្រើន ជាងមួយភាគបី នៃចំនួនប្រជាជន នៅលើពិភពលោក។ មិនតែប៉ុណ្ណោះ គុណភាព និងប្រតិបត្តិការ របស់យើង ក៏ត្រូវបាន ទទួលស្គាល់ ទាំងស្រុង ដោយអតិថិជន នៅទូទាំងពិភពលោក រួមទាំង ទីផ្សារ អាមេរិក និងអឺរ៉ុប ដោយសារតែ ការវិនិយោគ លើការស្រាវជ្រាវ និងអភិវឌ្ឍន៍ និងសមត្ថភាពបច្ចេក ទេសរបស់យើង ត្រូវបានថ្លឹងថ្លែង ទុកយ៉ាងម៉ត់ចត់ជា មុន។»

លោក Jerry Huang បានបន្ថែមទៀតថា៖ «ជាការពិតណាស់ នៅក្នុងទីផ្សារកម្ពុជា យើងនឹងរក្សាការ វិនិយោគនៅ ក្នុងការពង្រីកស្លាក សញ្ញាបន្ថែមទៀត ដើម្បីឱ្យមនុស្សបាន ស្គាល់ និងយល់ពី យើងកាន់ តែច្រើន។ យើងនឹងបន្តដាក់ បង្ហាញផលិតផល ដែលមានប្រព័ន្ធ ប្រតិបត្តិការគុណភាពខ្ពស់ រួមនិងបទ ពិសោធន៍ល្អៗរបស់អតិថិជន ហើយមានតម្លៃសមរម្យ បើប្រៀបធៀបទៅ នឹងដៃគូប្រកួត ប្រជែង របស់យើង។ យើងនឹងបង្កើនការ ចែកចាយផលិតផល និងគ្រប់គ្រងការលក់រាយ ដើម្បីផ្សព្វផ្សាយ និងធ្វើយុទ្ធនាការលើក កម្ពស់ស្លាក សញ្ញាបន្ថែមទៀត ដើម្បីទាក់ទាញមនុស្ស កាន់តែច្រើនងាកមក ប្រើផលិតផល Huawei ។ នៅពេលដែល អតិថិជនកម្ពុជាបានប្រើប្រាស់ ពួកគេនឹង បានដឹងពីគុណភាព និងប្រព័ន្ធប្រតិបត្តិការ របស់យើង។ យើងនឹងពង្រីកសេវាលក់របស់យើងនៅក្នុង ប្រទេសកម្ពុជា តាមរយៈការ ពង្រីកសេវា គ្របដណ្តប់ទូទាំង ប្រទេសឆាប់រហ័ស និងគុណភាព សេវាកម្មខ្ពស់។ យើងសង្ឃឹមថា ក្រុមហ៊ុន Huawei នឹងក្លាយជា ក្រុមហ៊ុនទូរស័ព្ទស្មាតហ្វូន ដ៏រឹងមាំលំដាប់ទី៣ នៅចុងឆ្នាំ២០១៥ និងលំដាប់ទី២ ក្នុងប្រទេសកម្ពុជា នៅឆ្នាំ ២០១៦។»

បន្ទាប់ពីដំណើរទស្សនកិច្ចទៅកាន់មជ្ឈមណ្ឌលផលិតកម្ម ក្រុមការងារទាំងអស់ក៏បានបន្ត ទៅទស្សនា មជ្ឈមណ្ឌល ស្រាវជ្រាវ និងអភិវឌ្ឍន៍ ក៏ដូចជាការិយាល័យរចនាម៉ូដផលិតផល ដែលពួកគេ មាន ឱកាស បានឃើញផលិតផល ថ្មីចុងក្រោយ និងល្អបំផុតរបស់ ក្រុមហ៊ុន Huawei មុននរណាៗទាំងអស់។  បន្ទាប់ពីទទួលការ ពន្យល់ណែ នាំផលិតផល ពីអ្នកជំនាញ នៅសាល ពិព័រណ៍ ផលិតផល និងពាណិជ្ជកម្ម កញ្ញា មាស សុខសោភា បានបង្ហាញពី ចំណាប់អារម្មណ៍ របស់ខ្លួនថា៖ «វាពិតជាអស្ចារ្យ ចំពោះអ្វីដែល ក្រុមហ៊ុន Huawei បានបង្កើត និងច្នៃប្រឌិតឡើង។ ពួកគេពិតជាបាន កំណត់ពេលវេលា ថាមពល គំនិតច្នៃប្រឌិត និងការយក ចិត្តទុកដាក់យ៉ាង ល្អិតល្អន់លើ ផលិតផល នីមួយៗដែល ខ្លួនបាន បង្កើតឡើង។ ចំពោះយើង គឺហាក់បីដូចជាងាយ ស្រួលណាស់ក្នុងការ ទិញស្មាតហ្វូន ឬក៏ថេបប្លេត។ ប៉ុន្ដែយើងមិនបាន ដឹងអំពីការ លំបាក និងកិច្ចខិតខំប្រឹង ប្រែងក្នុងការ ផលិតស្មាតហ្វូន ឬក៏ថេបប្លេត នោះទេ។ ម្យ៉ាងទៀត ទូរស័ព្ទ Huawei មានលក្ខណៈ ពិសេស ជាច្រើនដូចជា៖ (១) គុណភាព និងប្រណិតភាព កំរិតខ្ពស់ ដែលអតិថិជន លើពិភពលោក អាចមានលទ្ធភាពទិញ និងប្រើបាន ភាគច្រើន (២) ការច្នៃប្រឌិតខ្ពស់ និង (៣) គុណភាពល្អឥតខ្ចោះ។ ខ្ញុំពិតជាអន្ទះសារ ក្នុងការរង់ចាំ មើល ពីក្តីរំភើប របស់ប្រជាជនកម្ពុជា នៅពេល ផលិតផល ថ្មីៗរបស់ក្រុមហ៊ុន Huawei ចេញលក់នៅ ប្រទេសកម្ពុជា ពិសេសស្មាតហ្វូន Ascend Mate 7 ពណ៌ទឹកមាសដ៏គួរ ឱ្យស្រឡាញ់ ដែលក្រុមហ៊ុនផ្តល់ ជូនខ្ញុំដើម្បីប្រើ ប្រាស់មុនគេនៅ កម្ពុជានោះ គឺពិតជាធ្វើឱ្យ ខ្ញុំអន្ទះសារ រង់ចាំប្រើ វាពិតមែន។»

ទន្ទឹមនឹងនេះ  កញ្ញា មាស សុខសោភា ក៏មានក្តីរំភើបយ៉ាងខ្លាំង ចំពោះការបដិសណ្ឋារកិច្ច និងកម្មវិធីនានា ដែលមិន ត្រឹមតែបាន ទស្សនកិច្ចនៅទីស្នាក់ការធំប៉ុណ្ណោះទេ ប៉ុន្តែក៏បានរៀបចំ ដំណើរ កម្សាន្តពិសេស ទៅកាន់ឆ្នេរ Happy Beach ដែលជា រមណីយដ្ឋានថ្មីបំផុត ដើម្បីទស្សនាការស ម្តែងដ៏អស្ចារ្យមួយ ហៅថា "ភូមិវប្បធម៌បុរាណចិន" និងដំណើរកម្សាន្ត មួយថ្ងៃពេញ នៅឯរមណីយដ្ឋានដ៏ល្អ និងធំបំផុតឈ្មោះ OCT East Resort ដែលជាឋាន សួគ៌ក្រោម មេឃដ៏ពិតប្រាកដ៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

មាស សុខសោភា