ជាការពិត សក់ជាផ្នែកមួយ ដ៏សំខាន់ ដែលអាចជួយលើកសម្រស់របស់អ្នក បានមួយកម្រិត។ ប៉ុន្តែបើ សក់របស់អ្នករួញ មិនស្អាតនោះ វាក៏ជា បញ្ហាមួយ សម្រាប់អ្នកផងដែរ។ ថ្ងៃនេះប្រិយមិត្ត នឹងបានជ្រាបពី វិធីល្អមួយចំនួន ក្នុងការជួយ ឲ្យសក់របស់អ្នក ត្រង់ស្អាត ដោយមិនចាំបាច់ ប្រើឧបករណ៍ រឺក៏ផលិតផល គីមីផ្សេងៗ៖

១) ប្រេងអួលីវ និងស៊ុត៖ ចំពោះមនុស្សខ្លះ អាចចាញ់នឹងក្លិន ស៊ុត ដូច្នេះអ្នកអាចយក តែស៊ុតពណ៌ស រឺ ក៏ពណ៌ លឿងបាន អាស្រ័យតាម ចំណង់ចំណូល ចិត្តរបស់អ្នក។ វិធីអនុវត្ត៖ យកស៊ុត និងប្រេងអូលីវ ច្របល់ចូលគ្នា បន្ទាប់មក យកមកលាបសក់ ហើយទុករយៈពេល២ ទៅ៣ ម៉ោង។ ចុងក្រោយលាងទឹកស្អាត ជាការស្រេច។ បន្ថែមពីនេះ អ្នកអាចអនុវត្ត វិធីនេះ យ៉ាងតិច២ដង ក្នុង១សប្តាហ៍ អ្នកនឹងទទួល លទ្ធផលល្អ ដែលផ្លាស់ប្តូរសក់របស់អ្នក ទៅជាត្រង់ និងទន់រលោង ថែមទៀតផង។

២) ស៊ុត និង ម្សៅអង្ករ៖ ចំពោះ ម្សៅអង្ករ អ្នកអាចទិញ ម្សៅ អង្ករ ពីផ្សារ រឺក៏អ្នកកិន ដោយខ្លួនឯងនៅផ្ទះ ក៏បាន។ វិធីអនុវត្ត៖ អ្នកយក ម្សៅអង្ករ លាយ ជាមួយស៊ុត បន្ទាប់មក លាបលើសក់ និងផ្អាប់ ទុកចោល ២ ទៅ៣ម៉ោង ចុងក្រោយលាង ជាមួយទឹកក្តៅឧណ្ឌៗ ។ ជាពិសេសនោះ អ្នកអាច ប្រើប្រាស់ សាប៊ូដែល មានក្លិនស្រាលៗ ប្រសិនបើអ្នក មិនចង់ ឲ្យជាប់កាកសំណល់ជាប់សក់។

៣) ចេក និងទឹកដោះគោជូរ៖ ជាការពិត ផ្លែចេក មានអត្ថប្រយោជន៍ជាច្រើន ក្នុងការជួយលើរាងកាយ និងសម្រស់របស់អ្នក ហើយមិនតែប៉ុណ្ណោះ វាក៏អាច ជួយលើសក់របស់អ្នក ឲ្យត្រង់ស្អាត បានផងដែរ។ វិធីអនុវត្ត៖ យកផ្លែចេក កិនឲ្យម៉ត់ រួចដាក់ ទឹកដោះគោជូរចូល ហើយអ្នក ក៏អាចលាយ ជាមួយ នឹងក្រូចឆ្មារ និងទឹកឃ្មុំបានផងដែរ។ បន្ទាប់មក លាបលើសក់ឲ្យសព្វ រួចផ្អាប់ទុក រយៈពេល២ទៅ ៣ ម៉ោង ហើយលាងទឹកចេញ។

៤) ប្រទាលកន្ទុយក្រពើ និង ប្រេងរុក្ខជាតិ៖ ចំពោះប្រទាល កន្ទុយក្រពើ គឺយកតែជេលទន់ ខាងក្នុង និងលាយជាមួយ នឹងប្រេងរុក្ខជាតិ ប៉ុន្តែអ្នក ត្រូវកម្តៅសិន មុននឹងដាក់ លាយបញ្ចូលគ្នា។ រីឯប្រេង រុក្ខជាតិ អាចជាប្រេងដូង រឺក៏ប្រេងអូលីវ ក៏បាន។ បន្ថែមពីនេះទៅនេះ ប្រទាល កន្ទុយក្រពើ ជួយឲ្យសក់របស់អ្នក ត្រង់ស្អាត និងប្រេង គឺជួយបន្ទន់សក់ របស់អ្នកបាន យ៉ាងល្អ។

៥) ជី៖ ប្រហែលជាអ្នក មិនចាប់អារម្មណ៍នោះទេ ថាជី នៅក្នុងផ្ទះបាយ របស់អ្នកអាចធ្វើ ជាថ្នាំព្យាបាល សក់របស់អ្នក ឲ្យត្រង់ ស្អាតបាន។ វិធីអនុវត្ត៖ យកជី ទៅកិនឲ្យម៉ត់ រួចយកទឹក មកលាបលើសក់ បន្ទាប់មកទុក ចោលរយៈពេល២ ទៅ ៣ ម៉ោង រួចលាងទឹកចេញ ជាការស្រេច។

ក្នុងចំណោម វិធីទាំងនេះ អ្នកអាចជ្រើសយក វិធីមួយ មកអនុវត្ត ដើម្បីអាចជូយ ឲ្យសក់របស់អ្នក ត្រង់ស្អាតបាន៕

រូបតំណាង

ប្រភព៖ magforwomen

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]