ជណ្តើរនៅផ្លូវក្រោមដីមួយបាន ធ្វើអោយអ្នកលេងអិនធើណិតក៏ ដូចជាអ្នកដំណើរដែលប្រើប្រាស់ ជណ្តើរនោះទាំងអស់ចាប់អារម្មណ៍យ៉ាងខ្លាំង ដោយសារតែជណ្តើរនេះបានធ្វើអោយ អ្នកប្រើប្រាស់ទាក់ជើងប៊ិះដួលស្ទើរតែគ្រប់គា្ន។

តាមប្រភពព័ត៌មានបានអោយដឹងថា មានគេបានឃើញបុរសម្នាក់បង្ហោះវីដេអូ ចូលអិនធើណិតដោយគាត់បានបញ្ជាក់ប្រាប់ថា "ជណ្តើរនៃផ្លូវក្រោមដីដែលគាត់បានប្រើប្រាស់ជារៀងរាល់​ ថ្ងៃគឺមានភាពចំលែកនិង ពិសេសជាងគេ ដោយសារតែ ក្នុងចំនោមកាំជណ្តើរទាំងអស់ មានកាំជណ្តើរមួយកាំធ្វើខ្ពស់ជាកាំជណ្តើរដ៏ទៃទៀតក្នុង កំពស់ ១ អ៊ីញ ដែលបានធ្វើអោយអ្នកប្រើប្រាស់វា ទាំងអស់ជំពប់ជើងប៊ិះតែនឹងដួលរហូត"។ គួរបញ្ជាក់ផងដែរថា ជណ្តើរនេះស្ថិតនៅផ្លូវក្រោមដីមួយនៃទីក្រុង New York  សហរដ្ឋអាមេរិច ហើយវីដេអូរបស់គាត់បាន ចែកចាយ ពាសពេញអិនធើណិត ដែលបានធ្វើអោយអ្នកលេងអិនធើណិតជាច្រើនមានការចាប់អារម្មណ៍យ៉ាងខ្លាំង។

តើប្រិយមិត្តគិតថា ជណ្តើរបែបនេះអាចធ្វើអោយមានគ្រោះថ្នាក់ដល់ ស្រ្តីមានផ្ទៃពោះក៏ដូចជា មនុស្សចាស់ជរាដែរឬទេ ?

ដោយ ៖ អម្រិត

ខ្មែរឡូត

សូមប្រិយមិត្តជួយចុច add comment ដើម្បីបញ្ចេញមតិ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]