រាជធានីភ្នំពេញ ៖ កងរាជអាវុធហត្ថរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី២ វិច្ឆិកា ២០១៤ បានរៀបចំធ្វើពិធី អបអរសាទរ ចំពោះជ័យ ជំនះក្នុងការ ប្រណាំងទូកតាមប្រពៃណីជាតិ ដែលប្រារព្ធ ធ្វើឡើង នៅទន្លេវ៉ៃគោ ក្រុងស្វាយរៀង ខេត្ដស្វាយរៀង កាលពីថ្ងៃទី០១ វិច្ឆិកា ២០១៤ រួចមកហើយនេះ ។

ពិធីនោះរៀបចំដោយលោកឧត្តមសេនីយ៍ទោ រត្ន័ ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេ បញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងមានការចូលរួមពីសំណាក់ មេបញ្ជាការរង នាយ នាយរងការិយាល័យ និងមេបញ្ជាការគ្រប់បណ្តាខណ្ឌ ។

លោកឧត្តមសេនីយ៍ទោរត្ន័ ស្រ៊ាង បានថ្លែងឲ្យដឹងថា ទូកអុំរបស់កងរាជអាវុធហត្ថរាជធានីភ្នំពេញមាន ពីរគ្រឿង មួយគ្រឿង ឈ្មោះអធិរាជ ឥន្ទ្រីសែនជយ័ បារមីភ្នំស្វាយ មានចំណុះ កីឡាករអុំ ២២នាក់  និងមួយគ្រឿងទៀត ឈ្មោះអធិរាជឥន្ទ្រី សែនជ័យបារមី ដូនពេញក៏ មានកីឡាករអុំចំណុះ២២នាក់ដែរ ។

លោកមេបញ្ជាការបន្តថា ទូកទាំង២បានទៅចូលរួមអុំប្រឡងប្រណាំងនៅខត្តស្វាយរៀង ក៏ត្រូវ ទទួលបាន ចំណាត់ថ្នាក់ ឆ្នើមលេខ០១ និង លេខ០២ ក្នុងចំណោមទូកអុំមានចំនួន ៥០គូ ។ ទូកឈ្មោះ អធិរាជ ឥន្ទ្រីសែន ជ័យបារមី ដូនពេញ ទទួលបានចំណាត់ថ្នាក់លេខ១ ជាទូកអុំដោយ កីឡាករអាវុធហត្ថ រាជធានីភ្នំពេញ និងទូកឈ្មោះអធិរាជឥន្ទ្រី សែនជ័យ បារមីភ្នំស្វាយ ទទួលបានជ័យ លាភីលេខ២ ជាទូកអុំ របស់កងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ  ។ លោករត្ន័ ស្រ៊ាង បន្តថា ទូកអុំរបស់កងរាជអាវុធរាជធានី ភ្នំពេញបានទៅចូលរួម ប្រណាំងនៅខេត្ត ស្វាយរៀង ជារៀងរាល់ឆ្នាំ តែឆ្នាំកន្លងទៅ ទទួលចំណាត់ ថ្នាក់លេខ២ ដូច្នោះក្រុមកីឡាករ ក៏ដូចជាអ្នកទទួលខុសត្រូវទូកអុំ (រត្ន័ ស្រ៊ាង) ប្តេជ្ញាចិត្តយកជយ័ជំនះ ឲ្យបានលេខ១ ក្នុងឆ្នាំនេះ ជាលទ្ធផលទទួល បានជោគជយ័ ដូចការប្តេជ្ញាចិត្តនោះមែន ។ 

ពិធីប្រណាំងទូកអុំ ដែលប្រារព្វធ្វើឡើងនៅខេត្ដស្វាយរៀង ជាប្រពៃណីខ្មែរយូរលង់មកហើយនោះ គឺជាការ រៀបចំដោយ លោកនាយឧត្ដម សេនីយ៍សៅ សុខា  អគ្គមេបញ្ជាការរងកង យោធពល ខេមរភូមិន្ទ និងជាមេបញ្ជាការ អាវុធហត្ថលើផ្ទៃប្រទេស និងលោកជៀង អំ អភិបាលនៃគណៈ អភិបាល ខេត្ដស្វាយរៀង ៕





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]