រាជធានីភ្នំពេញ ៖ ក្រសួងធនធានទឹកនិងឧតុនិយមបានប្រកាសឱ្យដឹងថា នៅថ្ងៃនេះ(២៩ មិថុនា រហូតដល់ថ្ងៃទី១ កក្កដា) កូនព្យុះមួយឈ្មោះឌុកសូរី (ព្យុះទី៦) បានកើតឡើងនៅមហាសមុទ្រប៉ាស៊ីហ្វីកភាគខាងកើតប្រទេសហ្វីលីពីន ។ សម្រាប់ប្រទេសកម្ពុជានឹងត្រូវទទួលឥទ្ធិពលពីបាតុភូតធម្មជាតិនេះ ។ សេចក្តីប្រកាសដដែលបានឱ្យដឹងថា កូនព្យុះនេះរួមជាមួយខ្យល់មូសុងនិរតីខ្លាំង នឹងមានឥទ្ធិពលលើតំបន់មាត់សមុទ្រកម្ពុជា ចាប់ពីថ្ងៃនេះដល់ថ្ងៃ១ កក្កដា បង្កជាភ្លៀង ផ្គរ រន្ទះ និងខ្យល់បោកបក់ខ្លាំង ។ អ្វីដែលសេចក្តីប្រកាសបានបញ្ជាក់បង្ការគ្រោះថ្នាក់ជាយថាហេតុនោះ គឺការធ្វើដំណើរ ការនេសាទ និងការកម្សាន្តតាមសមុទ្រគ្រប់ប្រទេសគប្បីចៀសវាង ។
បញ្ចូលអត្ថបទ ៖ បុប្ផា កោះ
ផ្តល់សិទ្ធដោយ កោះសន្តិភាព
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]