​យោង​ទៅ​តា​ម​ប្រភ​ពព័ត៌​មាន​កូរ៉េ ឈូស៊ុន ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ពុធ​ទី​២៧ មិថុនា ឆ្នាំ​២០១២ បាន​ឱ្យ​ដឹង​ថា អតីត​បវរ​កញ្ញា​កូរ៉េ​ ​ចំណាត់​ថ្នាក់​លេខ​២ ឆ្នាំ​១៩៩៥ Choi Yoon Young ត្រូវ​បាន​ចោទ​ប្រកាន់​ដោយ​មន្ត្រី​ប៉ូលិស​​ពី​បទ​ចោរ​កម្ម​លួច​យក​កា​បូប​ពី​មនុស្ស​ដែល​ស្គាល់​គ្នា ។

ប៉ូលិស​ក្នុង​តំបន់​ Gangnam បាន​និយាយ​​ឱ្យ​ដឹង​ថា នាង Choi Yoon Young ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ចោរ​កម្ម​លួច​យក​កា​បូប​លុយ​នៅ​ពេល​ដែល​នាង​ទៅ​លេង​ផ្ទះ​អ្នក​ស្គាល់​គ្នា​​ម្នាក់​ក្នុង​ស្រុក​ Cheongdam ភាគ​ខាង​ត្បូង​ទី​ក្រុង​សេ៊អូល កាល​ពី​ថ្ងៃ​ពុធ​​កន្លង​មក​នេះ ​។

ប៉ូលិស​បាន​និយាយ​ឱ្យ​ដឹង​បន្ថែម​ទៀត​​ថា អតីត​បវរ​កញ្ញា​រូប​​នេះ បាន​យក​កា​បូប​ដែល​មាន​ទឹក​ប្រាក់​សរុប​​៧៨០,៣​ដុល្លារ​​សហ​​រដ្ឋ​អាមេរិក​ ហើយ​​បាន​​ផ្ទេរ​ទឹក​ប្រាក់​ទាំង​នោះ​ចូល​ក្នុង​គណនី​របស់​នាង ។រាជ​នី​សម្រស់​ដែល​ធ្លាប់​ទទួល​បាន​ការ​សិក្សា​នៅសាកល​វិទ្យា​ល័យ​ Boston សហ​រដ្ឋ​អាមេរិក​ធ្លាប់​ជាប់​​ចំណាត់​ថ្នាក់​លេខ​២ ​បវរ​កញ្ញា​​កូរ៉េ ក្នុង​ឆ្នាំ​១៩៩៥ ។

ប៉ូលិស​បាន​ធ្វើ​ការ​សន្និដ្ឋាន​​ថា ​មូល​ហេតុ​ដែល​​បណ្តាល​ឱ្យ​នាង​ប្រព្រឹត្ត​ដូច្នេះ​ គឺ​ដោយ​សារ​តែ​នាង​មាន​បញ្ហា​​លុយ​កាក់​ បន្ទាប់​ពី​មុខ​ជំនួញ​របស់​នាង​ទទួល​​បរាជ័យ ។ ​គួរ​រំ​លឹក​ដែ​រ​ថា នាង​ធ្លាប់​បាន​ចូល​ប្រឡូក​ក្នុង​ខ្សែ​ភាព​យន្ត​ និង​រឿង​ភាគ​ទូរ​ទស្សន៍​​ជា​ច្រើន​ដូច​ជា​ រឿង Quean of The Game, We are Dating Now ជា​ដើម​...​។ ក្រៅពី​ការ​ងារ​សិល្បៈ​នាង​បាន​បើក​ថ្នាក់​បង្រៀន​​ហាត់​ប្រាណ​បែប​យូហ្គា​ (Yoga) តែ​ឥឡូវ​ក្ស័យ​ធន​ហើយ​ ៕

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]