រាជធានី​ភ្នំពេញ ៖ រថយន្ដ​សា​មុ​យ​គ្លីនិក​ច្បារ​អំពៅ​ត្រឡប់​​ពី​ដឹក​ជន​រង​គ្រោះ​យក​ទៅ​ដាក់​នៅ​មន្ទីរពេទ្យ​រដ្ឋ​វិញ​បានបុក​ម៉ូតូ​គុប​ជ្រុង​សេ៥០ ពណ៌​ទឹក​ប៊ិច បណ្ដាល​ឱ្យ​របួស​ធ្ងន់​ម្នាក់ កាលពី​វេលា​ម៉ោង​១​និង​៣០​នាទី​រំលង​អធ្រាត្រ​ឈានចូល​ថ្ងៃ​ទី​៧ មក​រា នៅ​មុខ​វិទ្យា​ល័យ​ព្រះ​ស៊ី​សុវត្ថិ តាម​​មហាវិថី​ព្រះ​នរោត្ដមកែង​ផ្លូវ​ព្រះ​សុ​គុណ​មានបុណ្យក្នុងភូមិ​១២ សង្កាត់​ផ្សារ​ថ្មី​៣ ខណ្ឌដូនពេញ ។

ជន​រង​គ្រោះ​ជិះ​ម៉ូតូ​គុប​ជ្រុងសេ​៥០ ពណ៌​ទឹក​ប៊ិច ឈ្មោះព្រហ្ម ច័ន្ទ​សុ​បិ​ន្ដ ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ស្នាក់​នៅ​សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមាន​ជ័យ ។ ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ ជន​រង​គ្រោះ​ជិះ​ម៉ូតូ​គុប​ជ្រុង​ សេ​៥០ បើក​ចេញពី​ផ្លូវ​ព្រះសុ​គុណ​មានបុណ្យ ពី​កើត​ទៅ​លិច មក​ដល់​កែង​មហាវិថី​ព្រះ​នរោត្ដម ស្រាប់​តែ​មាន​រថយន្ដ​សា​មុ​យ​សង្គ្រោះ​បន្ទាន់ របស់​គ្លីនិក​ច្បារ​អំពៅ​ដែល​ត្រឡប់​ពី​ដឹក​ជន​រង​គ្រោះ​យក​ទៅ​ដាក់​នៅ​មន្ទីរពេទ្យ​រដ្ឋ បើក​បរ​ក្នុង​ល្បឿន​លឿន​បាន​ជ្រុលទៅ​បុក​ម៉ូតូ​គុប​ជ្រុង​​​របស់​​​ ជន​រងគ្រោះ​​ពេញទំហឹង​បណ្ដាល​ឱ្យ​​ផ្លោង​ទៅ​បោក​នឹង​កញ្ចក់​រថយន្ដ​រួច​រមៀល​ធ្លាក់​ទៅ​ចិញ្ចើម​ផ្លូវ ចំណែក​ម៉ូតូ​អូស​ជាប់​ពីក្រោម​រថយន្ដ​ប្រមាណ​ពី​៣០​ទៅ​៤០​ម៉ែត្រ​ទើប​របូត​​ចេញ ឯ​រថយន្ដជ្រុល​ទៅ​បុក​បង្គោលស្លាក​សញ្ញា​ចរា   ​ចរ​ណ៍នៅ​ចិញ្ចើម​ផ្លូវ​បណ្ដាល​ឱ្យ​ទ្រេត​ផង​ដែរ ។

ប្រភព​ព័ត៌មាន​បន្ដ​ទៀត​ថា ក្រោយ​ពេល​កើតហេតុ​ជន​រង​របួស​ធ្ងន់សន្លប់​ស្ដូកស្ដឹង​ត្រូវ​រថយន្ដ​សា​មុ​យ​ឯកជន​ផ្សេងទៀតដឹក​យកទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត ។ ចំណែក​ម៉ូតូ​របស់​ជន​រង​គ្រោះដែល​​ខូចខាត​ស្ទើរ​ទាំងស្រុង​និង​រថយន្ដ​បង្កហេតុ​ត្រូវ សមត្ថកិច្ច​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​នគរបាល​ចរាចរ​ជើង​គោក​ដើម្បី​ដោះ​ស្រាយ​​តាម​នីតិវិធី ៕

ដកស្រង់ពី គេហទំព័រ កោះសន្តិភាព

សូមប្រិយមិត្តទាំងអស់ជួយចុច Add a comment ដើម្បីផ្តល់ជាមតិ និងជួយ Share នៅលើ Facebook របស់អ្នក។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]