ចិន៖ នេះពិតជារឿង ដែលគួរឲ្យកោតសរសើរ នូវស្នាដៃ ដ៏អស្ចារ្យរបស់ កសិករម្នាក់ ដែលបានផលិត នាវាមុជទឹក ដោយជោគជ័យ កាលពីពេល ថ្មីៗនេះ។

បុរសរូបនេះ មានឈ្មោះ Tan អាយុ ៤៤ ឆ្នាំ ជាកសិករ រស់នៅក្នុងខេត្ត Hubei ប្រទេសចិន បានផលិត នាវាមុជទឹក ដោយជោគជ័យ ទោះបី ជាគាត់ រៀនមិនដល់ថ្នាក់វិទ្យាល័យក៏ដោយ។ លោក Tan បានឲ្យដឹងថា គាត់មិនមានជំនាញ ខាងការសាងសង់នាវាមុជទឹកទេ  ប៉ុន្តែ លោកអាច សាងសង់ នាវាមុជទឹក ដែលមានទម្ងន់ ១,០០០ គីឡូក្រាមនេះ បានសំរេច ក្នុងរយៈពេល ៥ ខែ ដោយការខិតខំប្រឹងប្រែង។លោកបាន បន្តទៀតថា កាបង្កើ់តនាវាមុជទឹកនេះ ធ្វើឲ្យលោក បរាជ័យជាច្រើនដងមកហើយ ប៉ុន្តែលោកមិនអស់សង្ឃឹមទេ ក្នុងការបំពេញ បំណងប្រាថ្នារបស់ខ្លួន ឲ្យបានសំរេច ទោះបីជាលំបាក យ៉ាងណាក៏ដោយ។

គួរបញ្ជាក់ផងដែរ នាវាមុជទឹក ដែលបានបង្កើតឡើង ដោយលោក Tan នេះ គឺអាចបើកចុះក្រោម ទឹកជំរៅ ១០ ម៉ែត្រ ប៉ុន្តែ ផ្នែកម៉ាស៊ីន ទំនាក់ទំនង និង ម៉ាស៊ីនពន្លឺ គឺនៅមានកម្រិត នៅឡើយ ដែលលោកត្រូវ ធ្វើវាឲ្យប្រសើរឡើងបន្តទៀត៕





ប្រភព ៖ សៀងហៃ

ដោយ ៖ ណា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]