នាយកសាលាគុណ តៃក្វាន់ដូ ធំមួយនៅទីក្រុង សេអ៊ូល ប្រទេសកូរ៉េ ត្រូវបានជាប់ចោទពី បទរំលោភលើសិស្សស្រីក្មេងរាប់មិនអស់។  

នៅថ្ងៃទី ២២ ខែ មិថុនា ថ្មីៗនេះ ប៉ូលីសទីក្រុង សេអ៊ូល បានទទួលដីកាចាប់ខ្លួន លោក អ៊ីម ដែលជានាយកសាលាគុណ តៃក្វាន់ដូ ពីបទរំលោភលើក្មេងស្រីជាច្រើននាក់។ ក្នុងឆ្នាំ ២០០៨ មុនការប្រកួត តៃក្វាន់ដូ មួយក្នុងខេត្ត កាងវន នាយក អ៊ីម បានបង្ខំឲ្យសិស្សស្រីគាត់ម្នាក់ផឹកស្រា ហើយនិយាយថាបើចង់ ឈ្នះការប្រកួតនេះ ត្រូវតែដេកជាមួយគាត់។ ចាប់ពីឆ្នាំ ២០០៧ មក លោក អ៊ីម បានធ្វើការរំលោភ បំពាន លើរាងកាយសិស្សស្រីបីនាក់ជាប្រចាំ ។ ក្នុងឆ្នាំ ២០០៥ លោក អ៊ីម បានបញ្ជាឲ្យសិស្សស្រីម្នាក់ ស្រាតនៅខ្លួនទទេនៅមុខគាត់ ដោយយកលេសថាទាល់តែស្រាត ទើបអាចថ្លឹងទម្ងន់បានត្រឹមត្រូវល្អ ប៉ុន្ដែបន្ទាន់ពីថ្លឹងទម្ងន់រួចហើយ គាត់បញ្ជាឲ្យសិស្សនោះហាត់គុណទាំងអាក្រាត។

សិស្សស្រីៗដែលជាជនរងគ្រោះ បានសារភាពថាពួកគេមិនហ៊ាន បដេសេធការបញ្ជារបស់នាយក អ៊ីម ទេ ព្រោះពួកគេចង់យកពិន្ទុះល្អពីសាលា គុណ នេះដើម្បីបានទៅចូលរៀននៅសាកលវិទ្យាល័យល្អៗក្នុងទីក្រុង សេអ៊ូល ។ លោកនាយក អ៊ីម ថែមទាំងឆែកមើលទូរស័ព្ទ និង អ៊ីម៉ែល របស់សិស្សជាញឹកញាប់ ហើយបើដឹងថាសិស្សណាមានមិត្តប្រុស ដែលខុសពីគោលការសាលា គាត់នឹងទាមទារឲ្យសិស្សស្រី នោះដេកជាមួយគាត់។

បើប្រិយមិត្តជាសិស្សស្រីក្មេង នៅសាលាគុណនេះតើប្រិយមិត្តនឹងធ្វើយ៉ាងណា?

ដោយ វីន

Khmerload

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]