អ្នកវិភាគឧស្សាហកម្មទូរស័ព្ទដៃបានប៉ាន់ប្រមាណមើលថា ក្រុមហ៊ុន Sumsung មានបញ្ហារឿងការផលិតទូរស័ព្ទដៃម៉ូដែល Galaxy S III មិនទាន់ដល់តំរូវការអ្នកប្រើ មានការយឺតយ៉ាវ ដូចនេះហើយ អាចមានឱកាសខាតបង់ចំនួននៃការលក់ Galaxy S III ចំនូន 2 លានគ្រឿង នៅត្រីមាសទី2 ឆ្នាំនេះ ។
ក្រុមហ៊ុន Sumsung ផ្ទាល់បានប្រាប់ថា ដោះស្រាយបញ្ហាការផលិតបានហើយ ពេលនេះផងដែរកំពុងបន្ទាន់ការផលិតយ៉ាងពេញទំហឹង ដើម្បីអោយទាន់តំរូវការទីផ្សារ Smartphone ។
ក្រុមហ៊ុន Sumsung ក៍បានប្រាប់បន្តរទៀតថា : ក្រុមហ៊ុនរបស់ខ្លួនប៉ាន់ប្រមាណតំរូវការទីផ្សារខុស ព្រោះមើលឃើញថាគូរប្រណាំងប្រជែងរបស់ខ្លួនខ្លាំងពេកហើយមានចំនួនច្រើន តែការពិតនោះតំរូវការទីផ្សារមានត្រឹមតែ iPhone 4S ហើយ HTC One X ដែលដណ្តើមជាមួយ Galaxy S III តែប៉ុណ្ណោះ ។ពេលនេះផងដែរប្រហែលជាក្រុមហ៊ុន Sumsung សប្បាយចិត្តខ្លាំងហើយមើលទៅព្រោះមានគូរប្រណាំងប្រជែងតិច :D ។
ប្រសិនបើលោកអ្នកចង់ដឹងពត៍មាន Jailbreak ,Unlock iPhone ,ទ្រនាប់ជើងស៊ីម iPhone ,តម្លៃទូរស័ព្ទ ពត៍មានទូរស័ព្ទផ្សេងៗ ដែលមានការ Update ថ្មីៗនោះ សូមចុច Like ខ្ញុំបាទ ក្នុង Facebook នៅទីនេះ

ដកស្រង់ពី ៖ សុវណ្ណ២

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]