ជប៉ុន៖ ក្រុមហ៊ុនមួយរបស់ជប៉ុនបាន ទទួលជោគជ័យក្នុងការផលិត មនុស្សយន្ត Transformer ដែល ជាតួ អង្គមួយរូប ដ៏ល្បីក្នុង ខ្សែភាពយន្ត Hollywood។ មនុស្សយន្ត Transformer នេះត្រូវបាន គេដាក់ ឈ្មោះថា J-deite quarter វាអាចប្តូររូបរាង ពីរថយន្តទៅ ជាមនុស្សយន្តភា្លមៗ ដោយចំណាយ ពេល ត្រឹម ប៉ុន្មាន វិនាទីប៉ុណ្ណោះ ហើយពេលនេះ ក្រុមការងារ ផលិតក៏បានបង្ហាញ រូបភាព និងវីដេអូ នៃការ ប្តូររូបរាងរបស់ មនុស្សយន្ត Transformer ជាសាធាណៈផងដែរ។

ទំហំ និងកំពស់របស់ មនុស្ស យន្តនេះនៅមាន រូបរាងតូចនៅឡើយ តែទោះជាយ៉ាងនេះក្តី អ្នកផលិត មាន គំរោងនឹង បង្កើតវា ឲ្យមានរូបរាង និងទំហំធំនាពេលអនាគត ខាងមុខនេះ ដែលបើតាមការ គ្រោង ទុកគឺនឹងចប់សព្វគ្រប់ នៅ៦ ឆ្នាំទៀតពោលគឺ ក្នុងឆ្នាំ ២០២០។ មនុស្សយន្ត ដែលទើបនឹងផលិតនេះ កំពស់ត្រឹម ១.៣ ម៉ែត្រប៉ុណ្ណោះ តែបើតាមការគ្រោងទុក Transformer នាពេលអនាគត នឹងមាន កំពស់រហូតដល់ ៥ម៉ែត្រ ។

ក្រៅពីកំពស់១.៣ ម៉ែត្រមនុស្សយន្ត Transformer ដែលទើប នឹងផលិតនេះ គឺមានទំងន់សរុប ៣៥ គីឡូក្រាម វាបាន បង្ហាញ ជាផ្លូវការក្នុងការ តាំងពិព័រណ៍ឌីជីថល មួយក្នុងទីក្រុង តូក្យូ កាលពី ថ្ងៃទី ២៣ ខែតុលា កន្លងទៅ។ មនុស្សយន្តនេះ អាចដើរជើង២ បានក្នុងល្បឿន១ គីឡូម៉ែត្រ ក្នុង១ម៉ោង តែនៅ ពេលដែល វាប្តូររូបរាង ទៅជារថយន្ត វាអាចបើកបានក្នុងល្បឿនជាង ១០គីឡូម៉ែត្រក្នុង១ម៉ោង ផង ដែរ។ មនុស្សយន្ត Transformer ឈ្មោះ J-deite quarter បានគ្រប់គ្រង ដោយប្រព័ន្ធមួយ ដែលគេ ហៅថា V-Sido OS វាគឺជាប្រព័ន្ធ ដែលបង្កើតដោយលោក Wataru Yoshizaki ដែលប្រព័ន្ធនេះ អាចផ្តល់លទ្ធភាពឲ្យមនុស្ស បញ្ជា ទៅលើមនុស្សយន្តនោះបាន៕ 




ប្រភព៖ បរទេស

ដោយ៖ Roth

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]