រាជធានីភ្នំពេញ ៖ ​រថយន្ត​កូរ៉េ​ពណ៌​ស ដឹក​សំពីង​សំពោង​មួយ​​គ្រឿង​បើក​បរ​ដោយ​បុរស​ម្នាក់​​ក្នុង​ល្បឿន​លឿន​ហើយ​ បាន​ជាន់​ហ្វ្រាំង​ ដោយមិន​មើល​ក្រោយ​ក៏​ត្រូវ​ម៉ូតូ Fino ពណ៌​ទឹក​​សមុទ្រ​មួយ​គ្រឿង​បើក​​បរ​ដោយ​បុរស​ចំណាស់​ម្នាក់​បុក​ចំ​ពី​ក្រោយ ​ បណ្តាល​ឱ្យ​ម៉ូតូ Fino រង​ការ​ខូច​ខាត​បន្តិច​បន្តួច​ ​តែ​សំណាង​ល្អ​គ្មាន​​អ្នក​រង​របួស ។ ដោយ​ឃើញ​ម៉ូតូ Fino ខូច​​ខាត​​តិច​តួច​​បុរស​អ្នក​បើក​​រថយន្ត​កូរ៉េ​​​បាន​សុំ​សង​ថ្លៃ​​ខូច​ ខាត​១៥​ដុល្លារ ។

ហេតុ​ការណ៍​​គ្រោះ​ថ្នាក់​ចរា​ចរណ៍​នេះ​ កើត​ឡើង​ កា​ល​ពី​វេលា​ម៉ោង​​៤​និង​៥​នាទី​​រសៀល​​ថ្ងៃទី​២៧ មិថុនា ២០១២ តាម​បណ្តោយ​​ផ្លូវ​១៩៨៦ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ។ ​បុរស​ចំណាស់​​​បើក​​ម៉ូតូ Fino ​ពណ៌​ទឹក​សមុទ្រ ឈ្មោះ​សុខា អាយុ​៦២​ឆ្នាំ ស្នាក់​នៅ​សង្កាត់​ទួល​ស្វាយ​ព្រៃ២ ​ខណ្ឌ​​ចំការ​មន។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]