រាជធានីភ្នំពេញ ៖ ក្រោយពីចាប់ជំរិត និង​សម្លាប់ក្មេងប្រុសអាយុ៨ឆ្នាំយកទៅបោះចោល​ក្នុងវត្តចំពុះក្អែក ស្ថិតក្នុងភូមិចំពុះក្អែក សង្កាត់​ព្រែកថ្មី ខណ្ឌមានជ័យ បង្ក​ឲ្យ​មានការភ្ញាក់ផ្អើល កាលពីរសៀលថ្ងៃអាទិត្យ ទី៥ កុម្ភៈ កន្លងមក​នេះ ត្រូវ​កម្លាំងនគរបាលនាយក​ដ្ឋានសន្តិ​សុខ​ផ្ទៃក្នុង​ក្រសួងមហាផ្ទៃខិតខំស្រាវជ្រាវ​រហូតដល់​ព្រឹកថ្ងៃទី៦ កុម្ភៈ ២០១២ ជនសង្ស័យ​ចំនួន៣​នាក់ត្រូវបានឃាត់ខ្លួនជាបន្តបន្ទាប់នៅ​ស្រុក​កោះធំ ខេត្តកណ្តាល។

ជនសង្ស័យត្រូវបាន​ឃុំខ្លួន​បណ្តោះអាសន្ន​នៅ​នាយកដ្ឋានសន្តិសុខ​ផ្ទៃក្នុង​ក្រសួង​មហាផ្ទៃ ដើម្បីសួរចម្លើយស្វែងរកការពិត និង​ឈាន​ទៅ​ចាប់​បក្សពួកបន្តទៀត។ នគរបាលខេត្តកណ្តាល​បានឲ្យដឹងថា នៅ​ព្រឹកថ្ងៃទី៦ កុម្ភៈ ២០១២ ពិត​ជា​មាន​កម្លាំង​នគរបាលនាយកដ្ឋានសន្តិសុខផ្ទៃ​ក្នុង​ក្រសួងមហាផ្ទៃប្រដាប់ដោយអាវុធ និង​រថយន្តបាន​សហការជាមួយនគរបាលព្រហ្ម​ទណ្ឌ​នៃ​ស្នងការនគរបាល​​ខេត្តកណ្តាល និងនគរ​បាល​ស្រុកកោះធំ ចុះតាម​ប្រមាញ់មុខសញ្ញាចាប់ជំរិត និង​សម្លាប់ក្មេងប្រុស​អាយុ៨ឆ្នាំយកទៅប្លុង​ចោល​នៅ​ក្នុង​វត្តចំពុះក្អែក។ ជាលទ្ធផលជន​សង្ស័យចំនួនបីនាក់ត្រូវបានឃាត់​ខ្លួនជាបន្ត​បន្ទាប់ក្នុងភូមិសាស្រ្តស្រុកកោះធំ​ហើយមិន​មាន​ការផ្ទុះអាវុធនោះទេ ។ ជនសង្ស័យត្រូវបាន​បញ្ជូន​​តាមរថយន្តទៅកាន់នាយកដ្ឋាននគរបាល​សន្តិសុខផ្ទៃក្នុ​ង​ក្រសួង​មហា​ផ្ទៃ ហើយ​ក៏មិន​ទាន់ស្គាល់អត្តសញ្ញាណនៅឡើយ​ដែរ។

ប្រភពព័ត៌មានបានបង្ហើបឲ្យដឹងទៀតថា ជន​សង្ស័យបីនាក់ដែលពាក់ព័ន្ធ​ការ​ចាប់ជំរិត និង​សម្លាប់ក្មេងប្រុសអាយុ៨ឆ្នាំដែលនគរបាល​ចាប់​​ខ្លួនក្នុង​នោះ​មាន​ម្នាក់​ជា​ជន​ដៃដល់ ៕

ដកស្រង់ ពី កោះសន្តិភាព

Khmerload: ព័ត៌មានចាស់ថាជាក្មេងស្រី សូមអធ្យាស្រ័យផង ព្រោះ Khmerload គ្រាន់តែដកស្រង់តែប៉ុណ្ណោះ។ Khmerload សប្បាយចិត្តដែល បងប៉ូលីសចាប់ពួកនោះបានឆាប់។

សូមប្រិយមិត្តទាំងអស់ជួយចុច Add a comment ដើម្បីផ្តល់ជាមតិ និងជួយ Share នៅលើ Facebook របស់អ្នក។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]