អាមេរិក៖ កុំព្យូទ័រដំបូងគេ របស់ក្រុមហ៊ុន Apple ឬក៏គេស្គាល់ថា Apple-1 បានដាក់លក់ នៅកម្មវិធី ដេញថ្លៃមួយនៅទីក្រុង ញូវយ៉ក ក្នុងតំលៃដ៏ខ្ពស់កប់ពពក ប្រមាណ ៩០៥,០០០ ដុល្លារ អាមេរិក។ កុំព្យូទ័រដែលជា ការចាប់ផ្តើមដំបូង នៃដំណើរការវិវត្តន៍ របស់កុំព្យូទ័រ សម័យទំនើបនេះ គឺជា កុំព្យូទ័រមួយ ក្នុងចំណោមកុំព្យូទ័រ ៥០ គ្រឿងផ្សេងទៀតរបស់ម៉ូឌែល Apple-1 ដែលម៉ាស៊ីនរបស់វា ត្រូវបានតំឡើង ក្នុងឆ្នាំ ១៩៧៦ ដោយលោក Steve Wozniak សហស្ថាបនិក ក្រុមហ៊ុន Apple ហើយក៏ជា សមាជិក គ្រួសារ របស់លោក Steve Job ផងដែរ។

ក្នុងនោះ លោក Bonhams ដែលជាអ្នក រៀបចំកម្មវិធី ដាក់ដេញថ្លៃខាងលើ ក៏រំពឹងផងដែរថា ម៉ាស៊ីន កុំព្យូទ័រ ដំបូងរបស់ Apple ក៏អាចនឹងលក់បាន ក្នុងតំលៃចាប់ពី ៣០០,០០០$ ទៅ ៥០០,០០០$ ។ នៅក្នុងកម្មវិធី ដាក់ដេញថ្លៃនេះ គេក៏បានបង្ហាញពីអត្តសញ្ញាណ របស់អតិថិជនដំបូងដែលបាន ទិញ កុំព្យូទ័រ ដំបូងរបស់ Apple កាលពីជំនាន់នោះ ដែលមានដូចជា លោក Paul Terrell ម្ចាស់ ក្រុមហ៊ុន អេឡិចត្រូនិច Byte Shop ដែលគាត់បាន បញ្ជាទិញចំនួន ៥០ គ្រឿងពី Apple ហើយ Paul Terrell បានដាក់លក់ទៅវិញ ក្នុងតំលៃ១គ្រឿង ៦៦៦.៦៦ ដុល្លារអាមេរិក ។ បន្ទាប់ពី ការផលិតកាល នោះបាន ជោគជ័យ លោក Steve Jobs និងលោក Wozniak ក៏បានផលិតកុំព្យូទ័ Apple ១៥០ គ្រឿង ផ្សេងទៀត ដើម្បីលក់ឲ្យ ទៅមិត្តភក្តិរបស់គាត់ និងឈ្មួញដទៃទៀត។

កាលពីប៉ុន្មានឆ្នាំ កន្លងទៅនេះ ពោលគឺក្នុងឆ្នាំ ២០១២ ក៏មានការដាក់លក់ដេញថ្លៃ កុំព្យូទ័រ Apple-1 នេះផងដែរ ប៉ុន្តែ តំលៃរបស់វាកាលនោះ បានត្រឹមតែ ៣៧៤,០០០ដុល្លារអាមេរិកប៉ុណ្ណោះ។ គេជឿថា កុំព្យូទ័រស៊េរី Apple-1 នេះនៅគង់វង្ស រហូតដល់សព្វថ្ងៃ មិនដល់ ៥០ គ្រឿងផង ដូច្នេះហើយ ទើប ត្រឹមជាង ៤០ ឆ្នាំ សោះ តំលៃ ៦៦៦ ដុល្លាររបស់វា កាលពីឆ្នាំ ១៩៧៦ បានកើនរហូតដល់រាប់សែន ដុល្លារនៅពេលបច្ចុប្បន្ន។ នៅក្នុងការ ដាក់លក់នេះដែរ ក្រៅពីកុំព្យូរទ័រដំបូងរបស់ Apple គេក៏ឃើញ មាន ការដាក់ដេញថ្លៃ ឧបករណ៍ អេឡិចត្រូឡិច បុរាណដទៃទៀតផងដែរ មានដូចជា ក្តារចុចកុំព្យូទ័រ ដំបូងបំផុត របស់ពិភពលោក និងឧបករណ៍ភ្លេង Sound Synthesizer ជាដើម -ល-៕

រូបភាពកុំព្យូទ័រដំបូងបំផុតរបស់ Apple ម៉ូឌែល Apple-1



ឧបករណ៍ផ្សេងទៀតដែលគេបានដាក់ដេញថ្លៃក្នុងថ្ងៃជាមួយគ្នានោះដែរ




ប្រភព៖ បរទេស

ដោយ៖ Roth

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]