ភ្នំពេញ៖ សមត្ថកិច្ចប៉ុស្តិ៍ បឹងកេងកងទី២ ខណ្ឌចំការមន កាលពីរសៀល ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១២ បានធ្វើការឃាត់ខ្លួន ជនជាតិចិន ៤នាក់ ក្នុងនោះស្រ្តីម្នាក់ ដែលចាំបក ប្រែអោយ ដោយសារតែពួកគេ បានវាយ ម្ចាស់ម៉ូតូកង់បី និងឲ្យលុយមិនគ្រប់ ពេលជួលជឹះម៉ូតូរួចមក។

សេចក្តីរាយការណ៍ ពីសមត្ថកិច្ច បានឲ្យដឹងថា មុនពេលកើតហេតុ ជនជាតិចិន ចំនួន៤នាក់ ដែលមិនទាន់ ស្គាល់អត្តសញ្ញាណ បានជួលម៉ូតូ កង់បី របស់លោក ធឿន ពិសិត ពីផាកកាហ្វេ មកស្តុបពេទ្យចិន ដោយឲ្យតម្លៃ ចំនួន១០០០០រៀល ។

សមត្ថកិច្ចបានបន្តថា ក្រោយពេលដឹកជនជាតិចិន ទាំងនេះមកដល់ ស្តុបពេទ្យ ចិនហើយ ស្រាប់តែ ជនជាតិចិនទាំងនេះ បានឲ្យលុយ មកម្ចាស់ម៉ូតូ កង់បីត្រឹមតែ ៨០០០រៀល។ ពេលនោះ លោក ធឿន ពិសិត មិនព្រមទទួលយក ហើយជនជាតិចិន ទាំងនោះ បានដាក់លុយ នៅលើក្បាល ម៉ូតូហើយក៏ដើរ ចេញទៅ។

ក្រោយឃើញ លុយមិនគ្រប់ លោក ធឿន ពិសិត បានជឹះម៉ូទូទៅទាមទារ បន្ថែម ក៏កើត មានជម្លោះ ដែលបណ្តាលមក ពីជនជាតិចិន ទាំងនោះ បានវាយមកលើម្ចាស់ម៉ូតូ កង់បីមុន ។ ក្រោយមក សមត្ថកិច្ច ទៅជួយអន្តរាគមន៍ ហើយនាំយកជនជាតិ ចិន មកប៉ុស្តិ៍ដើម្បីធ្វើ ការដោះស្រាយ។

យ៉ាងណាក៏ដោយ សមត្ថកិច្ចមិន ទាន់អាចបញ្ជាក់ ដំណោះស្រាយ នៅឡើយនោះទេ រហូតមកដល់ល្ងាច ថ្ងៃដដែលនេះ។ អ្នកឃើញ ហេតុការណ៍ សូមឲ្យសមត្ថកិច្ច ធ្វើការដោះស្រាយ ប្រកបដោយ យុត្តិធម៌ដល់ជនរងគ្រោះ កុំធ្វើឲ្យជនជាតិចិន ទាំងនោះ ធ្វើអ្វីស្រេចតែចិត្ត ពេលមករស់ នៅស្រុកខ្មែរ៕

Photo by DAP-News

Photo by DAP-News

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]