បន្ទាយមានជ័យ៖ ក្រុមទម្លាក់ យោងប្រុស ស្រី៣ នាក់ ដើរបោកនៅ បាត់ដំបងឆ្អែត មកជាប់ជុច របស់ អ.ហ ក្រុងប៉ោយប៉ែត  ខេត្តបន្ទាយមានជ័យ កាលពីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី២៦ខែមិថុនា ឆ្នាំ២០១២ បន្ទាប់ពីបោកស្រ្តី វ័យអាយុ ជាង៦០ឆ្នាំ ម្នាក់មិនបានសម្រេច។

លោក ហម ម៉ុត មេបញ្ជាការ អ.ហ ក្រុងប៉ោយប៉ែត បានឲ្យដឹងនៅថ្ងៃទី២៧ ខែមិថុនា នេះថា ជនសង្ស័យ ប្រុសស្រីទាំង០៣ នាក់ដែល កម្លាំងរបស់ លោកចាប់ខ្លួន រួមមាន ១-ឈ្មោះ អ៊ិត ពេជ្រ ភេទស្រី អាយុ៦០ឆ្នាំ រស់នៅ ភូមិអូរចារ ឃុំអូរចារ ស្រុកបាត់ដំបង ខេត្តបាត់ដំបង ២-ឈ្មោះ នួន អៀប ភេទស្រី អាយុ១៦ឆ្នាំ រស់នៅភូមិរូងជ្រៃ ឃុំឆ្កែកូន ស្រុកថ្មគោល ខេត្តបាត់ដំបង និង៣-ឈ្មោះ ម៉ៅ ស៊ីណា ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិហៃសាន ឃុំរូងជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង ។

លោក ហម ម៉ុត បានបន្តថា មុនធ្វើការឃាត់ខ្លួន ជនសង្ស័យទាំង៣នាក់ កាលពីវេលាម៉ោង៨ព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១២ ពួកគេទាំង៣ នាក់បាន ធ្វើសកម្មភាព ធ្វើជាបាត់កាបូប នៅផ្សារមណ្ឌល ក្នុង ភូមិប្រជាធម្ម ខណៈពេលដែល មានស្រ្តីរងគ្រោះម្នាក់ យ៉ុង សៀម អាយុ៦៥ឆ្នាំ រស់នៅក្នុង ភូមិប្រជាធម្ម សង្កាត់/ក្រុងប៉ោយប៉ែត កំពុងទៅទិញ ម្ហូបក្នុងផ្សារ ពេលនោះមាន មនុស្សប្រុសម្នាក់ ក្នុងចំណោមគ្នា គេនិយាយថា បាត់កញ្ចប់មាស ហើយក៏ទៅបាត់ ភ្លាមនោះមាន ស្រ្តីមា្នក់ដែលជា បក្ខពួករបស់ជន សង្ស័យបានខ្សឹបប្រាប់ ស្រ្តីរងគ្រោះថា គេរើសបានកុំ ប្រាប់គេ ចាំគេចែកមាស ក្នុងកញ្ចប់នោះ ពាក់កណ្តាល។

រួចគេក៏បានទាញ ដៃស្រ្តីរងគ្រោះចេញពីផ្សារ ហើយល្បួង ជិះម៉ូតូទៅ កន្លែងស្រះបេះដូង ដែលមានសុទ្ធ តែព្រៃស្ងាត់ ហើយពេលនោះ បក្ខពួករបស់ ជនសង្ស័យ បានមកជួបជុំគ្នា ហើយបានធ្វើ សកម្មភាពដោះ ចិញ្ចៀនពីដៃស្រ្តីរងគ្រោះ ទម្ងន់៣ជី ឲ្យគ្នាគេម្នាក់ ទៀតគេខ្លួនបាត់។

ពេលនោះ ទាមទារ ដោះខ្សែករបន្ថែម ទៀតតែត្រូវស្រ្តី ជនរងគ្រោះដឹងល្បិច កលក៏បានចាប់ជាប់ និងបានស្រែក ឲ្យគេឯងជួយ ភ្លាមនោះកម្លាំង អ.ហ ក្រុងប៉ោយប៉ែត បានចុះទៅដល់ចំណុច កើតហេតុឆែកឃើញ វត្ថុតាងជាច្រើន រួមមាន កញ្ចប់ថង់មាស ខ្សែករ នាឡិការដៃ ទូរសព្ទ័គ្រាប់សំណរ ដែលរបស់ទាំងនេះ សុទ្ធតែរបស់ ក្លែងក្លាយក៏ឃាត់ខ្លួន យកមកសួរនាំតែម្តង។

ក្រោយសួរនាំ ជនសង្ស័យ ប្រុសស្រីទាំង៣នាក់ រួមជាមួយវត្ថុតាងត្រូវបាន បញ្ជូនទៅទីបញ្ជាដ្ឋាន អ.ហ ខេត្តបន្ទាយមានជ័យ ដើម្បីកសាង សំណុំរឿងបញ្ជូនទៅ តុលាការចាត់ការ តាមច្បាប់៕

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]