កាលពីពេលថ្មីៗនេះ មានសិស្សវិទ្យាល័យ២នាក់ ត្រូវបានឆក់ខ្សែភ្លើងនៅ ពេលដែលពួកគេទៅលេងនៅក្បែរនោះ។

តាមសេចក្ដីរាយការណ៍បានឲ្យដឹងថា មានសិស្សសាលា២នាក់ ត្រូវបានភ្លើងអគ្គិសនីឆក់ស្លាប់។ មូលហេតុដោយសារតែការភ្លើងអគ្គិសនីនោះជ្រាបចូលទៅ ក្នុងដី ដែលភ្លើងនេះមានប្រភពចេញពី អំពូលភ្លើងដែលគេដាក់តាមដងផ្លូវ ហើយពួកគេបាននាំគ្នាមកលេង នៅលើដីដែលនៅក្នុងសហគមន៍ Huangbeiling ក្នុងតំបន់ Luohu ។​ ក្មេងប្រុសជំទង់ត្រូវបានប្រកាសថា ស្លាប់បន្ទាប់ពីឡានសង្គ្រោះ បានមកដល់កន្លែងកើតហេតុ។ ប៉ុន្ដែអ្វីដែលធ្វើឲ្យ ឈឺចុកចាប់នោះគឺឪពុកម្ដាយរបស់ក្មេងនេះ បានយកសាកសពកូនរបស់ខ្លួនមកកប់ ក្នុងខ្សាច់ដែលមានចំងាយ១០០ម៉ែត្រពី សហគមន៍នោះដើយ បានទុកសាកសពនៅទីនោះ ព្រោះគេគិតថា នឹងមានរឿង អច្ឆរិយៈកើតឡើង គឺនឹងមានរន្ទៈមកឆក់ ដើម្បីជួយជីវិតគេម្ដងទៀត។

អ្វីៗគ្រាន់តែជាអបិយជំនឿ តើប្រិយមិត្ដគិតថា ជារឿងទៅរួចដែរ ឬទេ?

កែសម្រួលដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]