ឆ្កែមួយក្បាលត្រូវបាន អ្នកលេងអិនធើណិតជាច្រើនសសើរមិនដាច់ពីមាត់ បន្ទាប់ពីវាបានជួយកូនប្រុសរបស់ម្ចាស់វា អោយរួចផុតពីសេចក្តីស្លាប់ក្នុងហេតុការណ៍ លង់ទឹកមួយ។

តាមប្រភពព័ត៌មានពីគេហៈទំព័រ barstoolsports ដែលបានចុះផ្សាយនៅថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ ២០១២ បានអោយដឹងថា សត្វឆ្កែពណ៌ខ្មៅមួយក្បាលត្រូវបាន ម្ចាស់របស់វា ហៅវាថាជាវិរៈបុរស បន្ទាប់ពីវាបានជួយកូនប្រុសអាយុ ១៤ ខែរបស់ពួកគេចេញពីអាងទឹកមួយ នៅខាងក្រោយផ្ទះ។ គួរបញ្ជាក់ផងដែរថា លោក Patricia Drauch អាយុ ៣០ ឆ្នាំ ដែលត្រូវជាឪពុករបស់ក្មេងប្រុសរងគ្រោះ បាននិយាយបណ្តើរអង្អែល ឆ្កែរបស់គាត់បណ្តើរថា គាត់ពិតជាស្រឡាញ់ឆ្កែរបស់គាត់ខ្លាំងណាស់ ហើយគាត់នឹង ប្រុងប្រយ័ត្នជាងមុនដើម្បីកុំអោយ រឿងនេះកើតឡើងជាលើកទី ២ ទៀត។

ដោយ ៖ អម្រិត

ខ្មែរឡូត

សូមប្រិយមិត្តជួយចុច add comment ដើម្បីបញ្ចេញមតិ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]