ក្មេងម្នាក់ដែលមានអាយុ៨ខែ ត្រូវបានមន្ទីរពេទ្យជួយធ្វើការ សង្គ្រោះបន្ទាន់បន្ទាប់ពី ដៃទាំង២របស់វាត្រូវបានកាត់ដោយ យាយរបស់វា។​

គ្រោះថ្នាក់នេះត្រូវបានកើតឡើងនៅពេលដែល ជីដូននេះបានមើលថែ ក្មេងស្រីនេះបន្ទាប់ពីឪពុកម្ដាយរបស់វាបាន ចាកចេញមកធ្វើការនៅឯខេត្ដ Shandong ក្នុងប្រទេសចិន។

លោកយាយម្នាក់នេះគេមិនទាន់ ដឹងច្បាស់ពីមូលហេតុអ្វីបានជាគាត់ធ្វើបែបនេះ ព្រោះគាត់ហាក់ដូចជាភ្លឹកៗ បន្ទាប់ពីមានហេតុការណ៍នេះ កើតឡើង ហើយរូបគាត់ក៏ព្យាយាមសម្លាប់ខ្លួនឯងដែរ។

តាមសម្ដីអ្នកជិតខាងបាននិយាយថា គាត់បានឃើញម្ដាយរបស់ក្មេងស្រីនេះបានមកដល់ ផ្ទះបន្ទាប់ពីត្រលប់ពីធ្វើការវិញ ហើយប្រហែលជា១០នាទីក្រោយ គាត់បានចាកចេញមកដោយ ពរកូនស្រីគាត់ជាមួយនឹងឈាម ស្រោចខ្លួន។ នៅពេលនោះដៃក្មេងទាំង២ត្រូវបាន បានបាត់បង់។ បន្ទាប់ពីនោះទៀត ម្ដាយក្មេងស្រីនេះបានហៅ ប្ដីរបស់ខ្លួនឲ្យរត់ទៅយក ដៃកូនទាំង២ ហើយនិយាយថាប្រាប់ថាម្ដាយរបស់នាង ដែលជាលោកយាយរបស់ក្មេងស្រីនេះ ជាអ្នកកាត់ដៃកូនស្រីរបស់ខ្លួន ហើយគាត់ក៏ព្យាយាមសម្លាប់ខ្លួនដែរ។ គេមិនទាន់ដឹងច្បាស់ថា ដៃក្មេងស្រីទាំង២នេះអាចជួយសង្គ្រោះបន្ទាប់ ពីគ្រូពេទ្យធ្វើការវះកាត់តភ្ជាប់ អស់រយៈពេល១២ម៉ោងនោះដែរ ឬទេ។ ប្រសិនជាការវះកាត់នេះអាចទទួល ជោគជ័យនោះ ក្មេងស្រី៨ខែនេះ ត្រូវការមើលថែរក្សា បំប៉នឡើងវិញទាំងអស់។

យ៉ាងណាមិញ ខ្មែរឡូតសូមជូនពរឲ្យ ក្មេងស្រីនេះទទួលបាន ជោគជ័យកុំឲ្យមាន បញ្ហាអ្វីកើតឡើងទាំងអស់៕

កែសម្រួលដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]