ក្រុង​​តា​ខ្មៅ, កណ្តាល ៖ ចោរ​៤​នាក់​ប្រដាប់​ដោយ​កាំភ្លើង​ខ្លី​ស្ទើរ​គ្រប់​ដៃ​បាន​ឆ្មក់​ចូល​ប្លន់​ ផ្ទះ​លក់​មាស-ប្តូរ​ប្រាក់​នៅ​ផ្សារ​តា​ខ្មៅ​ថ្មី​ប្រមូល​យក​គ្រឿង​អលង្ការ​ មាស​-ប្លាទីន​ច្រើន​សន្ធឹក​សន្ធាប់​ រួច​ហើយ​ពួក​គេ​បាន​ជិះ​ម៉ូតូ​រត់​គេច​ខ្លួន​យ៉ាង​ប្រញាប់​ប្រញាល់​​បង្ក​ ឱ្យ​​មាន​ការ​​ភ្ញាក់​ផ្អើល​​កាល​ពី​វេលា​ម៉ោង​១​និង​១០​នាទី​រសៀល​ថ្ងៃ​ទី​ ២៧ មិថុនា ២០១២ ស្ថិត​ក្នុង​ភូមិ​ដើម​មៀន សង្កាត់​ដើម​មៀន ​ក្រុង​តា​​ខ្មៅ ។

​តាម​សាក្សី​បាន​និយាយ​ឱ្យ​ដឹង​​ថា ពួក​ចោរ​មាន​គ្នា​​៤​នាក់​ជិះ​ម៉ូតូ​ស៊េរី​ទំនើប​​២​គ្រឿង​មក​ឈប់​មុខ​​ផ្ទះ ​លក់​មាស-ប្តូរ​ប្រាក់​ខាង​លើ ដោយ​ដក​កាំភ្លើង​​ភ្ជង់​ម្ចាស់​​ផ្ទះ និង​បញ្ជា​មិន​ឱ្យ​ស្រែក... អ្នក​ណា​ហ៊ាន​ស្រែក​នឹង​បាញ់​សម្លាប់​​ចោល ។ បន្ទាប់​មក​​ប្រមូល​​យក​គ្រឿង​អលង្ការ​មាស-ប្លាទីន​យ៉ាង​ច្រើន​​សន្ធឹក​ សន្ធាប់ ហើយ​ភ្លាមៗ​នោះ​ពួក​ចោរ​បាន​ឡើង​​ដោះ​កាមេរ៉ា​​ចាប់​សកម្ម​​ភាព​ (​កាមេរ៉ា​សុវត្ថិ​ភាព) ដែល​ដាក់​ឱ្យ​ថត​​សកម្ម​ភាព​​ផ្សេងៗ​នៅ​មុខ​ផ្ទះ​យក​ទៅ​ជា​មួយ​គេច​ខ្លួន​ បាត់ ។

ពេល​នេះ​ប៉ូលិស​កំពុង​តែ​ទាក់ទង​កម្លាំង​គ្រប់​ផ្នែក​ ឱ្យ​ចេញ​ស្ទាក់​នៅតាម​កន្លែង​នានា​ ដើម្បី​​ស្វែង​រក​ចាប់​ពួក​ចោរ​ទាង​នោះ​ហើយ... ប៉ុន្តែ​ជិត​២​ម៉ោង​មក​នេះ​រក​ចោរ​មិន​ឃើញ​ទេ ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]