ភ្នំពេញ ៖ ឧប្បត្ដិហេតុគ្រោះ ថ្នាក់ចរាចរ ដ៏គួរឱ្យរន្ធត់មួយ បណ្ដាលឱ្យ យុវជន២នាក់ ស្លាប់ភ្លាមៗ នៅនឹងកន្លែង កើតហេតុ ដោយ សារតែរថយន្ដ ម៉ាកហ៊ីណូ មួយគ្រឿង បើក វ៉ារថយន្ដមួយគ្រឿង ទៀត ជ្រុលចូលទៅចំណែក ផ្លូវរបស់ម៉ូតូរួចហើយ ក៏បុក ម៉ូតូយ៉ាងពេញ ទំហឹងបណ្ដាល ឱ្យស្លាប់ ទាំងពីរនាក់ តែម្ដង ទៅ ចំណែកឯអ្នកបើកបន្ទាប់ពីកើតហេតុ រត់គេចខ្លួនបាត់ បន្សល់ទុករថយន្ដចោលនៅ នឹងកន្លែងកើតហេតុ ។ ហេតុការនេះកើត ឡើងកាលពីវេលាម៉ោង៦និង៣០នាទីល្ងាច ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១២ ស្ថិតនៅតាម បណ្ដោយផ្លូវជាតិលេខ៤ក្នុងភូមិត្រញំងគល់ សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ រាជធានី ភ្នំពេញ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា ជនរងគ្រោះមានឈ្មោះ សាក់ វ៉ាន់ធូ ភេទប្រុស អាយុ១៩ឆ្នាំ មានមុខរបរជា កម្មកររោងចក្រ ទី២-ឈ្មោះ ភួង ប៊ុនណា ភេទប្រុស អាយុ២៣ឆ្នាំ មានមុខរបរជាកម្មករ ដូចគ្នា អ្នកទាំងពីររស់ នៅភូមិព្នៅ ឃុំព្រៃ ពោធិ៍ ស្រុកគងពិសី ខេត្ដកំពង់ស្ពឺ ជិះម៉ូតូ មួយគ្រឿងម៉ាកស្មាសស៊េរី០៩ ពណ៌ខ្មៅ ពាក់ស្លាកលេខ1B-2772 ជិះក្នុងទិសដៅពី លិច ទៅកើតស្លាប់ភ្លាមៗនៅនឹងកន្លែងកើត ហេតុទាំង ពីរនាក់តែម្ដង។ ចំណែកឯរថយន្ដ បង្កហេតុម៉ាកហ៊ីណូ ពណ៌ខៀវ ពាក់ស្លាក លេខ ព្រះសីហនុ 1A-0750 បើកបរច្រាស ទិសជាមួយម៉ូតូ បន្ទាប់ពី កើតហេតុ អ្នកបើកបរ បានបើកទ្វាររថយន្ដចាកចេញទៅបាត់ ដោយ បន្សល់ទុករថយន្ដចោលនៅនឹងកន្លែងកើត ហេតុ។

ប្រភពព័ត៌មានបានបន្ដទៀតថា មុនពេល កើតហេតុគេឃើញរថយន្ដមួយគ្រឿងម៉ាក ហ៊ីណូបើកបរក្នុងទិសដៅពីកើតទៅលិច ដោយក្នុង ល្បឿន លឿន លុះដល់ចំណុចកើត ហេតុស្រាប់តែឡើងវ៉ារថយន្ដមួយគ្រឿង ផ្សេងទៀតនៅពីមុខរបស់គេ ខណៈឡើង វ៉ានោះ ស្រាប់តែវ៉ាក់អឺ ជាមួយនិង ម៉ូតូមួយ គ្រឿងមានគ្នាពីរនាក់ជិះច្រាសទិសគ្នា ក៏ ជ្រុលទៅ បុកយ៉ាងពេញទំហឹងអូសប្រហែល ជា១០ម៉ែត្រ ទើបឈប់បណ្ដាលឱ្យជនរង គ្រោះស្លាប់ ភ្លាមៗនៅ នឹងកន្លែងកើតហេតុ ចំណែកឯអ្នកបើកបរវិញ បន្ទាប់ពីឃើញ ស្ថានភាពមិនល្អក៏បើកទ្វាររថយន្ដ ចាកចេញ ទៅបាត់ ដោយបន្សល់ ទុករថយន្ដចោល នៅ នឹងកន្លែងកើតហេតុ ។ បន្ទាប់ពីកើតហេតុ នគរបាលចរាចរខណ្ឌចុះដល់ភ្លាមៗធ្វើអន្ដរា គមន៍ និងវាស់វែង ធ្វើកំណត់ហេតុ ប្រគល់ សាកសពទៅឱ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យ តាមប្រពៃណី ចំណែកឯរថយន្ដ និងម៉ូតូត្រូវ យកទៅរក្សាទុក នៅចរាចរជើងគោក រាជធានី ភ្នំពេញ។

ប្រភពបានបន្ដទៀតថា ឧប្បត្ដិហេតុនេះ កើតឡើង គឺដោយសារតែអ្នកបើកបររថយន្ដ បើកលឿន ហើយបើកចូលចំណែកផ្លូវរបស់ ម៉ូតូទៀត បើពុំដូច្នេះទេ មិនមានហេតុការណ៍ នេះកើតឡើងបានឡើយម្យ៉ាងវិញ ទៀត រថយន្ដប្រភេទធុនធំបើកតាមបណ្ដោយ ផ្លូវ លេខនេះ គឺភាគច្រើនបើកលឿនមិនគោរព ច្បាប់ចរាចរតែងតែបង្កគ្រោះថ្នាក់ដល់អាយុ ជីវិតអ្នកដំណើរជារឿយៗ ដូច្នេះសមត្ថកិច្ច ឈរជើងតាមបណ្ដោយផ្លូវជាតិលេខ៤នេះ គួរតែមានចំណាត់ការទៅលើរថយន្ដទាំង នោះផង ៕

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

ដោយ ៖ សេងឡុង

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]