ភ្នំពេញ៖ ហេតុការណ៍ គ្រោះថ្នាក់ចរាចរមួយ បានកើតឡើង កាលពីវេលាម៉ោង ៨និង ១៥នាទីព្រឹកថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ ២០១២ នៅចំណុចមុខការ៉ាស់ ជួសជុល រថយន្តតាមបណ្ដោយផ្លូវលេខ ២១៧ក្នុងភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ដែលបណ្តាលឲ្យស្រ្តីម្នាក់ ត្រូវរងរបួសធ្ងន់ធ្ងរ ដោយសារតែរថយន្ត បែនដឹកដីបើកបុក។

បើតាមប្រភពព័ត៌មាន ពីនគរបាលចរាចរណ៍ ខណ្ឌដង្កោបានឲ្យដឹងថា រថយន្តបង្កហេតុ ជារថយន្តដឹកដីប្រភេទ ហ៊ីយ៉ានដាយ ពណ៌ ត្រេអ៊ី ពាក់ស្លាកលេខភ្នំពេញ ក7945 -ភព៣ ចំណែកស្រ្តីរងគ្រោះ ត្រូវបានគេស្គាល់ឈ្មោះ ម៉ម ចាន់កញ្ញា អាយុ ៣២ ឆ្នាំ មុខរបរ ជាមន្ត្រីអង្គការជួយកម្ពុជា ជិះម៉ូតូម៉ាកស្មាស់រេវ៉ូ  ពណ៌ខ្មៅ លាយ ក្រហម ពាក់ស្លាកលេខភ្នំពេញ 1-AN 7451 ស្នាក់នៅក្នុងភូមិត្រពាំងចក សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ។

សាក្សីដែលបានឃើញ ហេតុការណ៍គ្រោះថ្នាក់ ខាងលើនេះ បានឲ្យដឹងទៀតថា ស្រ្តីរងគ្រោះបានបើកម៉ូតូ ស្របទិសគ្នា ជាមួយរថយន្តបង្ក ក្នុងទិសដៅពីត្បូងទៅជើង នៅតាមបណ្ដោយផ្លូវ លេខ ២១៧ លុះបើកមកដល់ចំណុច កើតហេតុខាងលើនេះ ស្រាប់តែរថយន្តបង្កហេតុ បានបើកបុកម៉ូតូជនរងគ្រោះ ពីក្រោយពេញទំហឹង ហើយ រថយន្តអូសម៉ូតូ និងមនុស្សប្រមាណជាង ១០ម៉ែត្រ ទើបម៉ូតូខ្ទាតចេញពីរថយន្តបង្កហេតុ ចំណែករថយន្តបានបន្តដំណើរ កិនចំមួកនិងក្បាលស្ត្រីរង គ្រោះបែកហូរ ឈាមរងរបួសធ្ងន់ធ្ងរ។ ភ្លាមៗនោះសមត្ថកិច្ច មូលដ្ឋានបាន ចុះដល់កន្លែងកើតហេតុ ធ្វើការវាស់វែងនៅចំណុចកើតហេតុ និងបានហៅរថយន្ត សាមុយមកដឹកស្រ្តីរង គ្រោះ ទៅព្យាបាលរបួស នៅមន្ទីរពេទ្យមិត្តភាព កម្ពុជា-សូវៀត ។

បច្ចុប្បន្នសមត្ថកិច្ច នគរបាលចរាចរណ៍ខណ្ឌដង្កោ បាននាំខ្លួនអ្នកបើកបរ និងរថយន្តបង្កហេតុរួមទាំងម៉ូតូ របស់ជនរងគ្រោះ ទៅរក្សាទុកនៅអធិការដ្ឋាន នគរបាលខណ្ឌដង្កោ ដើម្បីធ្វើការដោះស្រាយតាមផ្លូវច្បាប់៕ 

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com

ដោយៈវាសនា

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]