ភ្នំពេញៈ បុរស០២នាក់ ប្រដាប់ដោយអាវុធខ្លី ម៉ាកឡុកគ្រប់ ដៃព្យាយាម សម្រុកចូលក្នុងក្លឹបរាត្រី មួយ ប៉ុន្ដែត្រូវសន្ដិសុខរារាំង  បណ្ដាលឱ្យម្នាក់ក្នុងចំណោមពួកគេ បាញ់ឡើងលើមួយគ្រាប់ ក្រោយមានកិច្ចអន្ដរាគមន៍ពីសមត្ថកិច្ចកងរាជអាវុធហត្ថ ទៅដល់ទើបធ្វើការឃាត់ខ្លួន បានភ្លាមៗ។ ការផ្ទុះអាវុធនេះ ប្រភពបានរាយ ការណ៍មកថា ជនបង្ករទាំង០២នាក់នេះ ស្ថិតក្នុងអាការៈស្រវឹងជោគជាំ។

ហេតុការណ៍ផ្ទុះអាវុធនេះបានកើតឡើងកាលពីវេលាម៉ោង២និង០៥នាទីរំលងអាធ្រាត្រថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១២ នៅមុខក្លឹបរាត្រីយីហោស្ដាយ ដែលមានទីតាំងតាមបណ្ដោយផ្លូវលេខ១៩៨៦ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ប្រភពបានបន្ដថា ជនបង្កហេតុមានឈ្មោះ ឡុង សម្បត្ដិ អាយុ២៩ឆ្នាំ និងម្នាក់ទៀតឈ្មោះ ទឹម សុផល អាយុ៣០ឆ្នាំ។ អ្នកទាំង២បានប្រាប់ថា ធ្វើការនៅអង្គភាព បញ្ជាការដ្ឋានអង្គរក្ស។

សេចក្ដីរាយការណ៌បានឱ្យដឹងថា មុនកើតហេតុបុរសទាំង២នាក់ បានមកចូលក្នុងក្លឹបរា ត្រីស្ដាយ ដោយមានកាំភ្លើងខ្លីម៉ាកឡុកម្នាក់មួយដើម នៅពេលនោះសន្ដិសុខបានសុំការអនុញ្ញាតិ អោយផ្ញើរអាវុធ ក្នុងគោល បំណងដើម្បី រក្សាសន្ដិសុខដល់ភ្ញៀវទាំងអស់គ្នា។ ពេលនោះឈ្មោះ ឡុង សម្បត្ដិ ដែលស្ថិតក្នុង អាការៈស្រវឹងផង បានស្រែកឡូឡាហើយ មិនព្រមផ្ញើរអាវុធនោះទេ រួចក៍បាញ់ឡើង លើមួយគ្រាប់ ប៉ុន្ដែហេតុការណ៍នេះមិនបានភ្ញាក់ផ្អើល ដល់ភ្ញៀវដែលនៅខាងក្នុងទេ ព្រោះកើតហេតុនៅខាងក្រៅ ហើយលាយឡំសម្លេងភ្លេងផង ក្រោយលឺសម្លេងផ្ទុះសមត្ថកិច្ចកងរាជអាវុធហត្ថខណ្ឌសែនសុខបានទៅដល់ហើយធ្វើការ ឃាត់ជនបង្ករភ្លាមៗ បញ្ជូនទៅកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខណ្ឌសែនសុខ ដើម្បី ចាត់ការតាមច្បាប់។

www.dap-news.com

ដោយៈ ជួន សុជាតិ

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]