សក់ ជាផ្នែកមួយ នៃសម្រស់ ដែលអាចទាក់ទាញ ក្រសែភ្នែក ពីអ្នកដទៃបាន។ ចុះប្រសិនបើ សក់ របស់អ្នក ចេះតែជ្រុះ ជាបន្តបន្ទាប់នោះ តើសម្រស់ របស់អ្នក នឹងទៅជាយ៉ាងណា? ថ្ងៃនេះខ្មែរឡូត នឹងនាំប្រិយមិត្ត មកជ្រាបពី មូលហេតុធំចំបង មួយចំនួន ដែលធ្វើឲ្យ សក់របស់អ្នកជ្រុះ៖

១) ហ្សែន៖ ចំនុចនេះ វាពិតជាសំខាន់ណាស់ ដែលអ្នកគួរតែពិចារណា នៅពេលខ្លះ សក់របស់អ្នកជ្រុះ គឺវាអាចបណ្តាលមក កត្តាហ្សែន។ ជាឧទាហរណ៍ មានបុរសម្នាក់ ជ្រុះសក់ញឹកញាប់ ដូច្នេះប្រហែលជា ឪពុករបស់គាត់ ក៏តែងតែ ជ្រុះសក់ដូចជា រូបគាត់ផងដែរ។

២) អង្គែ រឺក៏ស្ថានភាពស្បែកក្បាល៖ បាក់តេរីខ្លះ បានធ្វើឲ្យក្បាល ទៅជាឡើងអង្គែ ហើយបញ្ហានេះដែរ វានឹងបង្កឲ្យ សក់របស់អ្នកទៅជា ជ្រុះបណ្តើរៗផងដែរ។ មិនតែប៉ុណ្ណោះ បញ្ហាស្បែកមួយចំនួន មានដូចជា ការកើតស្រែង កមរមាស់ជាដើម ក៏វាជាមូលហេតុ ធ្វើឲ្យសក់ជ្រុះ បានដែរ។

៣) ធុញថប់៖ ចំពោះ អារម្មណ៍ធុញថប់នេះ គឺគ្មាននរណាម្នាក់ ដែលអាចជៀសផុត បានទេ ក្នុងឆាកជីវិត។ ប៉ុន្តែតើអ្នកដឹងទេថា អារម្មណ៍ មួយនេះ ក៏ជាមូលហេតុមួយ ដែលធ្វើឲ្យសក់ របស់អ្នកជ្រុះផងដែរ។ ជាពិសេស ប្រសិនបើអ្នក ស្មុគស្មាញក្នុងចិត្ត កាន់តែខ្លាំង បញ្ហាជ្រុះសក់ នឹងមករកអ្នក ជាក់ជាមិនខាន។

៤) គេងមិនសូវគ្រប់គ្រាន់៖ ការគេងមិនលក់ ឬក៏មិនគ្រប់គ្រាន់ វាធ្វើឲ្យស្បែកក្បាល របស់អ្នក មានបញ្ហា ហើយយូរៗទៅ វានឹងធ្វើឲ្យសក់ របស់អ្នក ជ្រុះជាបន្តបន្ទាប់ ដោយមិនបានចាប់អារម្មណ៍ លើចំនុចដ៏តូចមួយនេះ។ ដូច្នេះអ្នក គួរតែយកពេលវេលា គេងឲ្យបានគ្រប់គ្រាន់ ទើបជាការប្រសើរ។

៥) ស្ថានភាពជម្ងឺ៖ ចំពោះស្ថានភាព ជម្ងឺមួយចំនួន ដូចជា ជម្ងឺកាមរោគ ជម្ងឺទឹកនោមផ្អែម រឺក៏ជម្ងឺសើរ ស្បែក សុទ្ធតែជាមូលហេតុ ដែលនាំឲ្យ សក់របស់ អ្នកជ្រុះផងដែរ។

៦) បំលាស់ប្តូរអ័រម៉ូន៖ ជាការពិត ការជ្រុះសក់ វាក៏ពាក់ព័ន្ធ ទៅនឹងការបំលាស់ ប្តូរអ័រម៉ូន មានដូចជា នៅពេលអ្នក កំពុងតែពរពោះ សម្រាលកូន រឺក៏អស់រដូវជាដើម។ ជាពិសេស ភាពមិនស្មើគ្នា របស់ក្រពេញទីរ៉ូអ៊ីត និង ភាពមិនស្មើគ្នា របស់អ័រម៉ូនដទៃទៀត ក៏ជាផ្នែកដែលធ្វើឲ្យ ជ្រុះសក់ ដែរ។

៧) កង្វះអាហារ៖ ប្រហែលជាអ្នក មិនដែលចាប់អារម្មណ៍ លើចំនុច ការកង្វះអាហារនេះទេ។ ជាការពិត អាហារពិតជាសំខាន់ ខ្លាំងណាស់ ក្នុងការ ទ្រទ្រង់ សរីរាង្គរបស់អ្នក ប៉ុន្តែប្រសិនបើអ្នក កាត់បន្ថយអាហារ វានឹងធ្វើឲ្យអ្នក ជួបជាមួយបញ្ហាមួយចំនួន ក្នុងរាងកាយ ជាពិសេស គឺបញ្ហាជ្រុះ សក់តែម្តង។

៨) ឧបករណ៍ធ្វើសក់ រឺក៏ថ្នាំ ធ្វើម៉ូតសក់៖ ថ្នាំដែលធ្វើឲ្យសក់ របស់អ្នក ទៅជារួញ រឺក៏ ទៅជាត្រង់នោះ វាអាចបំផ្លាញ សរសៃសក់របស់អ្នក ហើយជាពិសេស សក់របស់អ្នក នឹងកាន់តែ ជ្រុះជាញឹកញាប់។

ទាំងនេះ ជាមូលហេតុនៃ ការជ្រុះសក់ ដែលអ្នក មិនចាប់អារម្មណ៍ ក្នុងជីវិតប្រចាំថ្ងៃ៕  

រូបតំណាង

ប្រភព : Beautytips

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

អ៊ីត