ចិន៖ នេះជាការច្នៃប្រឌិត ដ៏ពិសេសមួយ របស់ក្រុម អ្នកច្នៃប្រឌិតចិន បានបង្កើតជា ឆ័ត្រខ្យល់  ដែលអាច បាញ់ទឹកភ្លៀង សាយចេញ មិន ឲ្យទទឹកខ្លួនបាន ដែលខុសប្លែកតែម្តង ពីឆ័ត្រធម្មតា។

ឆ័ត្រខ្យល់នេះ គឺជាគំនិត ច្នៃប្រឌិតមួយរបស់ លោក Chuan Wang និង ក្រុមនិស្សិត ផ្សេងទៀតនៃ សាកលវិទ្យាល័យ Beijing និង Nanjing ដែលពួកគេ ខិតខំរហូត បានជោគជ័យ ក្នុងការ បង្កើតជា ឧបករណ៍ ដងឆ័ត្រខ្យល់វេនមន្ត មួយប្រភេទនេះ។ ឆ័ត្រខ្យល់នេះជា របាំងទឹកភ្លៀង ហើយ វាអាចសាយ ទឹកភ្លៀងពីលើខ្លួន របស់អ្នកប្រើប្រាស់ បានចំងាយប្រហែល ៩១សង់ទីម៉ែត្រ។ ក្នុងនោះ ពួកគេ គ្រោងនឹង បង្កើត ឆ័ត្រខ្យល់នេះ ឲ្យមាន ៣ ប្រភេទ ដែលទម្ងន់ចាប់ពី ៥០០ក្រាម ទៅ៨៥០ក្រាម និងមាន ប្រវែងពី ៣០ និង ៥០សង់ទី ម៉ែត្រ ហើយឧបករណ៍នេះ ប្រើប្រាស់ដោយ ការសាកថ្ម និងអាចប្រើប្រាស់បានពី ១៥ ទៅ ៣០នាទី។ ពួកគេគ្រោងនឹង បញ្ចប់ការផលិត ហើយនឹងសន្យា ចេញលក់ ឧបករណ៍ នេះលើទីផ្សារ នៅចុងឆ្នាំ ២០១៥ ខាងមុខនេះ។

ក្រមអ្នកច្នៃប្រឌិត បានលើកឡើងទៀតថា ឧបករណ៍ឆ័ត្របែបថ្មីនេះ សាកសមណាស់សំរាប់ ប្រជាជន រស់នៅក្នុងតំបន់ទីក្រុង ដែលមាន ប្រើប្រាស់រថយន្ត លើសពីនេះទៀត ឧបករណ៍ឆ័ត្រនេះ ក៏អាចយកមក ប្រើប្រាស់ផ្លុំសក់ បានទៀតផង។

យ៉ាងណាមិញ លោក Chuan Wang រកគំនិត នៃការបង្កើត ឆ័ត្រនេះឡើង ដោយសារតែ កាលពី ឆ្នាំ២០១២ គាត់ធ្វើការវិភាគ នៅពេលដែលទឹក ធ្លាក់ពីអគារមក ត្រូវបាន បក់ដោយខ្យល់ ធ្វើឲ្យទឹក ដែលធ្លាក់ពីលើអគារ ផ្លាស់ប្តូរទិសដៅ នៃការធ្លាក់វិញ។ បន្ទាប់មក គាត់បានគិតថា ខ្យល់ អាចជារបាំង ទឹកភ្លៀងរបស់មនុស្សបាន ប្រសិនប្រើខ្យល់បកទឹកភ្លៀងនោះ ខ្យល់នឹងបកទឹកភ្លៀង ទៅទីតាំងជុំវិញ និង ការពារទីតាំង កណ្តាល មិនឲ្យត្រូវ ទឹកភ្លៀងបានទេ។

គូសបញ្ជាក់ដែរថា ផលិលផល ឆ័ត្រខ្យល់នេះ នឹងអាចការពារទឹកភ្លៀង បានចំពោះ មនុស្សម្នាក់ ទៅពីរនាក់ ពេលមានភ្លៀងខ្លាំង ប៉ុន្តែ បើសិនជាភ្លៀង មិនសូវខ្លាំងទេនោះ ឧបករណ៍នេះ នឹងអាចបាំងភ្លៀង ឲ្យមនុស្សបាន ច្រើនជាងនេះផងដែរ៕

រូបភាពៈ លក្ខណៈរបស់ ឆ័ត្រខ្យល់ ច្នៃប្រឌិតថ្មីនេះ

តើប្រិយមិត្ត យល់ថាដូចម្តេចដែរ ?

ប្រភព៖ businessinsider

ដោយ ទីន

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]