ភ្នំពេញ: បុរសម្នាក់ត្រូវ បានគេសង្រ្គោះ អាយុជីវិត ក្រោយពីដួលសន្លប់ នៅលើផ្លូវ ក្បែរផ្សារតូច កាលពីយប់ថ្ងៃ ទី២៧ ខែមិថុនា ឆ្នាំ២០១២ ខណះ ដែល ជួបគ្រោះថ្នាក់ចរាចរ បើកម៉ូតូបុកម៉ូតូ ទាំង ទទឹងទិស ។

 មន្រ្តីនគរបាល ប៉ុស្តិ៍ទួលសង្កែ បាននិយាយថា បុរសម្នាក់ ដែលគេមិនស្គាល់ អត្តសញ្ញាណ ត្រូវ បានគេសង្រ្គោះ បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍ កាលពីម៉ោង១០យប់ថ្ងៃទី២៦ ខែមិថុនា នៅ លើ កំណាត់ផ្លូវលេខ៩៣ ស្ថិតនៅក្នុងភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ  ក្រោយពី បើកម៉ូតូបុកគ្នា ក្នុងទិស ដៅបញ្រ្ចាសទិស ។

ប្រជាពលរដ្ឋឃើញ ហេតុការណ៍បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញម៉ូតូ២គ្រឿង បុកគ្នា នៅលើកំណាត់ផ្លូវ លេខ ៩៣ ដោយម៉ូតូម៉ាក City plus ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ1AQ-4386 បើកបរក្នុងទិសដៅពី ជើងទៅត្បូង ដោយឈ្មោះ ចាន់ ដារ៉ា អាយុ៣២ឆ្នាំ រួមដំណើរ ជាមួយ មនុស្សម្នាក់ទៀត បញ្រ្ចាសទិសនឹងម៉ូតូម៉ាកគុប ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ1BD-5073 បើកបរ ដោយបុរសម្នាក់មិនស្គាល់ឈ្មោះក្រោយពីដួលសន្លប់ ។

 ក្រោយកើតហេតុនគរបាល ខណ្ឌឬស្សីកែវ បានចុះទៅដល់ទីនោះ និងធ្វើការវាស់វែង បន្ទាប់មក ក៍យកម៉ូតូទាំងពីរគ្រឿង ទៅរក្សាទុកនៅអធិការ ដ្ឋាននគរបាល ខណ្ឌឬស្សីកែវ រងចាំការដោះ ស្រាយតាមផ្លូវច្បាប់ ពេលក្រោយ ៕

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

ដោយ៖ ទេព មនោ

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]