តាម​ប្រភព​ពី​គេ​ហ​ទំព័រ​សាំងហៃលីស ថ្មីៗនេះ មានបវកញ្ញា ២០ នាក់ប្រកួតគ្នា ដើម្បីដណ្តើម បវកញ្ញាអាស៊ី ទី២០ របស់ ATV ក្នុងកន្លែងទេសចរ Haikou ខេតុ Hainan។ ប្រលងឆ្នាំនេះពិតជាពិសេស និងប្លែក វិញ្ញាសារ រួមមានទាំង   រាំជាមួយបង្គោល និងបវកញ្ញាពាក់ប៊ីគីនី ជួយជនពិការ និងរៀបចំសាច់ដាក់នំបុង័

កញ្ញា Feng Xuebing អាយុ ២៤ឆ្នាំ មកពី ប៉េកាំង បានឈ្នះបវកញ្ញាអាស៊ីនេះ ជាមួយនឹងពាន រូបរាងល្អដាច់គេ។ កញ្ញាមានកំពស់ ១៧០ cm ទំងន់ ៤៣ គីឡូក្រាម និងទំហំទាំង ៣ ៣៣-២៣-៣៥។

កញ្ញា Feng ចូលចិត្តចំរៀង រាំ និងថតកុន។ ឈ្មោះរបស់កញ្ញា Feng គឺ Xuebing បកប្រែជាភាសាអស់គ្លេស Snow Ice ព្រិលទឹកកក ពិតជាសាកសម ថាជាបវកញ្ញាមែន។

លេខ២ បានទៅកញ្ញា  Carmen Wong ពី ក្រុងហុងកុង និង លេខ៣ បានទៅលើកញ្ញា Hong Lee-ju ពិប្រទេសកូរេ។ កញ្ញា Hong Lee-ju ក៏បានទទួលពានជាកញ្ញាថតស្អាតជាងគេ។ ពានប្រជាប្រិយបានទៅលើកញ្ញាមកពីប្រទេសថៃ និង ពានជើទាំងគូស្អាតជាងគេបានទៅ កញ្ញាមកពីជប៉ុន។

ក្នុងកម្មវិធីប្រលងនេះ មានរឿងចំលែកមួយកើតឡឿង ដោយសារបវកញ្ញាមកពី ហុងកុង និងកូរេ មិនបានអបអរសារទរ កញ្ញា Feng ពេលនាងបានប្រកាសាឈ្នះជាបវកញ្ញាអាស៊ី។ កញ្ញា Feng បាននិយាយ ជាកំប្លែងដើម្បីសម្រាលស្ថានភាព ក្នុងពេលនោះថា "Hong Lee-ju គាត់ជាជនជាតិកូរេ ដូច្នេះគាត់មិនអាចស្តាប់បាន និង Carmen ប្រហែលជាមិនយល់ដែរ។ ពេលខ្ញុំហាត់សមជាមួយពួកគាត់ ពួកយើងមិនដឹងអ្នកណាអាចឈ្នះបានទេ ប៉ុន្តែខ្ញុំនៅជាមិត្តភ័ក្រ កញ្ញា Carmen។

ឈុតដែលគួរអោយចាប់អារម្មណ៍ក្នុង កម្មវិធីប្រលងនេះ រួមមានបវកញ្ញា ពីកូរេរាំជាមួយបង្គោល និងកញ្ញា Qiu Lin និង Zhang Weichun ព្យាយាមជួយអ្នកកំពុងលង់ទឹក ប៉ុន្តែពួកគេបិះរបូតខោ Bikini ក្នុងពេលនោះ។ ជាសំណាងល្អ គ្មានបញ្ហារបូត សំលៀកបំពាក់ក្នុងកម្មវិធីនោះ។

Khmerload ៖ ពិតជាឡួយមែន កម្មវិធីប្រលងប្លែកៗ។

រៀបចំដោយ Khmerload

សូមប្រិយមិត្តទាំងអស់ជួយចុច Add a comment ដើម្បីផ្តល់ជាមតិ និងជួយ Share នៅលើ Facebook របស់អ្នក។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]