កាណាដា៖ ជាការពិតណាស់ វីដេអូហ្គេម គឺជាការកំសាន្តមួយ ដែលទទួលការ គាំទ្រយ៉ាងច្រើនពី សំណាក់មនុស្សវ័យក្មេង ក៏ព្រោះតែវាបាន ផ្តល់ភាពរីករាយ និងបំបាត់ការ អផ្សុកយ៉ាងប្រសើរ តែនៅមានចំណុចល្អ ផ្សេងទៀតដែល ប្រិយមិត្តមិនទាន់ បានដឹង។

យោងតាមរបាយការណ៍ ដែលបានមកពី ការស្រាវជ្រាវ របស់ក្រុមអ្នកវិទ្យាសាស្រ្ត នៃសាកលវិទ្យាល័យ Toronto របស់ប្រទេស កាណាដា បានឲ្យដឹងថា អ្នកដែលបាន លេងវីដេអូហ្គេម ជាពិសេសគឺក្មេងៗ ពួកគេនឹងអាចរៀន នូវជំនាញថ្មីៗ បន្ថែមទៀត ដូចជាការ ជិះកង់, ការវាយអក្សរ លើកុំព្យូទ័រ ឬក៏ជំនាញ ផ្សេងៗទៀត បានលឿនជាង អ្នកដែលមិន ធ្លាប់លេង។

លើសពីនេះទៀត វីដេអូហ្គេម ក៏អាចជួយឲ្យ មនុស្សមានការ យល់ដឹងទៅលើ ជំនាញផ្សេងៗ ជាច្រើនទៀត ពាក់ព័ន្ធនិង ជីវិតរស់នៅ ប្រចាំថ្ងៃ ឬក៏ជំនាញពិសេស ណាមួយ តាមរយៈប្រភេទ ហ្គេមដែលពួកគេលេង។ ម្យ៉ាងវិញទៀត វីដេអូហ្គេម ក៏អាចជួយឲ្យ ខួរក្បាលរបស់ពួកគេ មានដំណើរការ បានល្អនិងរហ័ស ជាងអ្នកដែល មិនធ្លាប់បានលេង ទៀតផង។

លោក Davood Gozil អ្នកដឹកនាំ ក្នុងការស្រាវជ្រាវ នេះបាននិយាយថា “នៅពេលដែល មនុស្សលេង វីដេអូហ្គេម ពួកគេត្រូវប្រើការគិត យ៉ាងច្រើនដើម្បី លេងក៏ដូចជា យកឈ្នះហ្គេម របស់ពួកគេ ដែលទង្វើនេះ គឺដូចជាកំពុង តែបង្កើនសមត្ថភាព ខួរក្បាលឲ្យ កាន់តែល្អ និងមានការគិត លឿនរហ័ស ជាងមុនថែមទៀត”។

ទោះយ៉ាងណាក៏ដោយ ថ្វីត្បិតតែវីដេអូហ្គេម បានផ្តល់ប្រយោជន៍ យ៉ាងច្រើនបែបនេះក្តី ក៏ប៉ុន្តែអ្នក គួរតែកំណត់ពេល ក្នុងការលេងវា មិនឲ្យហួសហេតុពេក ដើម្បីជៀសវាង ឥទ្ធិពលអាក្រក់ណាមួយ មានមកលើខ្លួនអ្នក៕

តើប្រិយមិត្តយល់ យ៉ាងណាដែរ?

ប្រភព៖ ដេលីម៉េល

ដោយ៖ សុជាតិ

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]