ភ្នំពេញ ៖ ក្នុងនាមជាពិធីករពិធីការិនី ដែលត្រូវអនុវត្ដ ឲ្យបានខ្ជាប់ខ្ជួននោះ ត្រូវតែមាន សុជីវធម៌ គោរព ទៅតាមតួនាទី ព្រមទាំងភ្ជាប់ជាមួយ នឹងសុខាភាពល្អ ផងដែរ ។ នេះជាការណែនាំរបស់ រដ្ឋមន្រ្តីក្រសួង ព័ត៌មាន លោក ខៀវ កាញារីទ្ធ។

តាមសារព័ត៌មានកម្ពុជា AKP ចេញផ្សាយនៅថ្ងៃទី ១៧ ខែតុលា ឆ្នាំ ២០១៤ នេះបានឲ្យដឹងថា នៅក្នុង ពិធិបិទ សិក្ខាសាលា ស្ដីពី សិល្បៈអត្ថាធិប្បាយ ដើម្បី បញ្ចៀសបញ្ហាប្រឈម នានា លោក ខៀវ កាញារីទ្ធ បានមានប្រសាសន៍ថា ពិធីករ ពិធីការិនីទាំងអស់ ត្រូវមានសុខភាព ល្អទើប មានភាពម្ចាស់ការ លើខ្លួន ឯង បាន និង បញ្ចៀសបញ្ហា ដែលកើតឡើងក្នុង ការអត្ថាធិប្បាយ ឬ និយាយ ឆ្លើយឆ្លង ជាមួយវាគ្មិន និង អ្នក ទូរស័ព្ទ ឬសាធារណជន ដែល បានទូរស័ព្ទសួរ សំណួរផ្សេងៗចូល មក កម្មវិធីរបស់យើង ហើយពិធីករ ពិធីការិនី ក៏ត្រូវចាំបាច់ក្តាប់ ការងាររបស់ ខ្លួនឱ្យបាន ខ្ជាប់ខ្ជួនផងដែរ ដើម្បីបញ្ចៀស ការលើកដាក់ រវាងវាគ្មិន ទាំងសងខាង និង ចៀសវាង ការអូសទាញ ពីភាគីម្ខាងៗ ។

លោក រដ្ឋមន្ដ្រី បានបន្ដថា “ពិធីករ ពិធីការិនីត្រូវធ្វើទំនាក់ទំ នងល្អគ្រប់ទីកន្លែង ដើម្បីស្វែងយល់ ពីពាក្យពេចន៍ និង ការ វិវត្តន៍តាម សម័យកាល ស្វែងយល់ពី គំនិតរបស់មនុស្សចាស់ មនុស្សក្មេង ហើយ យល់ដឹងពីតួនាទី របស់ខ្លួនឱ្យ បានច្បាស់ មិនត្រូវធ្វើខ្លួនជារដ្ឋមន្រ្តី ជា គ្រូឧទ្ទេសនាម ដើម្បីបញ្ជា ឬប្រដៅគេឯង និង និយាយច្រើនពេកដែរ ជាពិសេសមិនត្រូវ មានមោទនភាព លើខ្លួនឯងខ្លាំងពេកទេ ត្រូវតែ និយាយអ្វី ដែលជាការពិត ត្រឹមត្រូវ ដែលជាការស ម្រួលដល់កម្មវិធីតែ ប៉ុណ្ណោះ” ។

លោក រដ្ឋមន្រ្តី ក៏បានលើកឡើងផងដែរថា ច្បាប់សារព័ត៌មាន នៅកម្ពុជាមិនមានភាពតានតឹងនោះទេ នេះបើប្រៀប ធៀបជាមួយបណ្តា ប្រទេសដទៃទៀត ប៉ុន្តែសម្រាប់ការផ្សាយ ព័ត៌មានមិនពិត ដោយ ចេតនា គឺជាការខុស ហើយត្រូវមានទោស តែគ្រាន់តែ ពិន័យមិនដល់ថ្នាក់ ឃុំខ្លួននោះទេ ។

ទោះបីជាយ៉ាងណាយើងជាអ្នកសារព័ត៌មាន ជា អ្នកអត្ថាធិប្បាយ ត្រូវស្វែងរកព័ត៌មាន ឬនិយាយអ្វី ដែលត្រឹម ត្រូវពិត ប្រាកដចៀស វាងបញ្ហាប្រឈមនានា ដែលអាចកើតមានឡើងចំពោះ ខ្លួនឯង៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]