ជប៉ុន៖ កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Canon របស់ប្រទេសជប៉ុន បានដាក់បង្ហាញ នូវ Lens កាមេរ៉ាទំហំ 4K ដែលមានប្រវែង 50-1000mm វែងបំផុតលើពិភពលោក ហើយមានតម្លៃ ជិត៨ម៉ឺនដុល្លារឯណោះ។

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា Lens កាមេរ៉ានេះ ត្រូវបានរចនាឡើងជាពិសេស សម្រាប់ប្រើជាមួយនឹង ប្រភេទកាមេរ៉ា Canon EOS សេរ៊ី C (C-Series) ហើយវាក៏អាច ប្រើបានជាមួយនឹង សេរ៊ី EF និង PL រួមទាំង DSLR ផងដែរ។

ជាមួយគ្នានេះដែរ Lens កាមេរ៉ាទំហំ 4K នេះ មិនមែនមានប្រវែង ត្រឹមតែ 50-1000mm នោះទេ ព្រោះ Lens នេះបានបង្កើតឡើង ជាមួយនឹង កែវពង្រីក (Lens) គុណហ្នឹង ១.៥ មានន័យថា ប្រវែងពិតប្រាកដរបស់វា គឺមានរហូតដល់ទៅ 75-1500mm ឯណោះ។

យ៉ាងណាមិញ Lens កាមេរ៉ាដ៏អស្ចារ្យមួយនេះ ត្រូវបានគេឲ្យឈ្មោះថា Canon CINE-SERVO 50-1000mm T5.0-8.9 Ultra-Telephoto Zoom Lens ដែលវាត្រូវបានគេរំពឹងទុកថា នឹងចេញលក់ជាលើកដំបូង នៅក្នុងឆ្នាំ២០១៥ ខាងមុខនេះ។ រីឯតម្លៃវិញគឺ ៧៨,០០០ដុល្លារ៕





ប្រភព ៖ បរទេស

កែសម្រួលដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]