ស្កុតឡេន៖ នេះពិតជារឿងមួយ ដែលគួរឲ្យភ្ញាក់ផ្អើល បំផុត នៅពេលដែល តារាចម្រៀងដ៏ល្បី លោក Harry Styles សមាជិកក្រុម  One Direction ត្រូវបានអ្នកគាំទ្រ គប់ស្បែកជើង ចំកន្លែងសំខាន់ របស់លោក នៅពេលដែល លោកកំពុងច្រៀង លើឆាកតន្រ្តី កាលពីថ្ងៃអង្គារ កន្លងទៅនេះ។

ហេតុការណ៍នេះ បានកើតឡើង នៅពេលដែល ក្រុមចម្រៀងដ៏ល្បី One Direction សំដែង Concert មួយ ឈ្មោះថា Take Me Home tour នៅប្រទេសស្កុតឡេន ធ្វើឲ្យអ្នកគាំទ្រជាច្រើន នៅទីនេះ នាំគ្នា ទិញសំបុត្រ ចូលទស្សនា ដើម្បីបានជួប សមាជិកក្រុមដ៏ល្បីនេះ រហូតដល់ ក្មេងស្រីម្នាក់ ដែលស្រលាញ់ ចូលចិត្ត គាំទ្រក្រុមចម្រៀង One Direction  ពេក ក៏បានគប់ស្បែកជើង ឡើងទៅលើឆាក ហោះត្រូវចំ កន្លែងសំខាន់ របស់លោក Harry Styles ដែល ធ្វើឲ្យគាត់ បានដួល នៅលើឆាក ភ្លាមៗតែម្តង។

ក្មេងស្រី ដែលបានគប់ ស្បែកជើងចំ លោក Harry Styles រូបនេះ មានឈ្មោះថា Jade Anderson អាយុ ១៤ ឆ្នាំ បានប្រាប់បណ្តាញ សារព័ត៌មាន Celebuzz ថា ក្រោយពីនាង បានគប់ស្បែកជើងចំ  Harry Styles ខ្លូនបានទទួលការ គំរាមសំលាប់ មួយចំនួន ពីអ្នកប្រើប្រាស់ បណ្តាញសង្គម Twitter ពីព្រោះអ្នកគាំទ្រ ក្រុមចម្រៀង One Direction  មួយចំនួន ខឹង និង ច្រណែននឹងនាង ដែលនាងបាន ទទួលការ យកចិត្តទុកដាក់ ពីក្រុម One Direction។ នាងបានបន្តទៀតថា «ខ្ញុំពិតជា មិនមានចេតនា ធ្វើឲ្យ Harry មានរបួស ឫ ការឈឺចាប់អ្វីឡើយ ពីព្រោះ ពេលដែលខ្ញុំ គប់ស្បែកជើង ឡើងលើឆាកនោះ គឺគ្រាន់តែចង់ ឲ្យសមាជិក ក្រុម One Direction បានប៉ះរបស់ ដែលជាកម្មសិទ្ធិរបស់ ខ្ញុំតែបន្តិចប៉ុណ្ណោះ ប៉ុន្តែ ជាអកុសល ស្បែកជើងនោះ បានហោះទៅចំ  Harry ទៅវិញ ហើយ ប្រសិនបើ ខ្ញុំអាចជួប Harry ផ្ទាល់ ខ្ញុំនឹងសុំទោស គាត់ភ្លាមតែម្តង »។

គួរបញ្ជាក់ផងដែរ នៅពេលហេតុការណ៍ នេះកើតឡើង ការប្រគុំតន្រ្តី ត្រូវបានផ្អាក ជាបណ្តោះអាសន្ន ហើយក្មេងស្រីដែល បានគប់ស្បែកជើង ចំ Harry Styles ត្រូវបាន សន្តិសុខចាប់ខ្លួន និង បណ្តេញចេញ ពីកន្លែងប្រគុំតន្រ្តី ប៉ុន្តែដោយសារ ការស្នើសុំ របស់ Harry និង សមាជិក ក្រុមដទៃទៀត ខាងសន្តិសុខ ក៏បានអនុញ្ញាត ឲ្យនាងមកកាន់ កន្លែងប្រគុំតន្រ្តីវិញ។ ចំនែក ឯស្បែកជើង ដែលនាងគប់ចំ  Harry Styles នោះ ត្រូវបាន រក្សាទុកដោយ កាសែត The Daily Record ដើម្បីឲ្យ Harry និង សមាជិកក្រុម ធ្វើការចុះហត្ថលេខា លើវាផងដែរ៕

ក្មេងស្រីដែលបានគប់ស្បែកជើងចំ Harry Styles 

ចង់ដឹងកាន់តែច្បាស់សុំទស្សនាវីដេអូទាំងអស់គ្នា ៖ 

ប្រភព ៖ lollipop

ដោយ ៖ ណា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]